• 2018-07-22 04:40:00
  • ស្ទីលតារា

Taylor Swift ដូចទ្រង់មានសាច់ដល់ហើយ ស្លៀកសំពត់ឡើងចេញក្បាលពោះ

  • 2018-07-22 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ ២០១៨​កន្លង​ទៅតារា​ចម្រៀង​ដែល​កម្រ​បាត់​មុខ​លើ​វិបសាយ​ព័ត៌មាន​ Taylor Swift បាន​ទាញ​ចំណាប់​អារម្មណ៍​ពី​មជ្ឈដ្ឋាន​ជា​ច្រើន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​ទីក្រុង​ញូវយ៉ក ជាមួយ​ឈុត​ខ្លី។

តារា​ស្រី​រូបនេះ​ បាន​ពាក់​អាវកាក់​ក្នុង​ពណ៌​ខ្មៅ​គ្រប​ទៅ​ដោយ​អាវ​ស្បៃ​ខ្មៅ​ដូចគ្នា​ពីក្រៅ ជាមួយ​នឹង​សំពត់​ខ្លី​តឹង​ក្បឺត។ នៅពេល​ដែល​នាង​ដើរ​ចុះ​ជណ្ដើរ​មក​ក្រោម​ សំពត់​នោះ​ក៏​ខិត​ឡើង​លើ​ខ្លួន​ ជាហេតុ​ធ្វើ​ឲ្យ​មើល​ទៅ​កាន់​តែ​ខ្លី​ថែម​មួយ​កម្រិត។

បើ​តាម​វិបសាយ​ Daily Mail បាន​ឲ្យ​ដឹង​ថា​សំពត់​រូប​ស្បែក​ខ្លា​ដែល​ Taylor ស្លៀក​នេះ​មាន​តម្លៃ​ដល់​ទៅ​ជាង ៥១២ដុល្លារ។ ពេល​ស្លៀក​សំពត់​សម្រស់​នាង​ប្រែ​ប្លែក​មួយ​កម្រិត​ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​លាន់​មាត់​ថា​នាង​មាន​សាច់់ មានឈាម​ជាងមុន រហូត​លាន​ក្បាល​ពោះ​ចេញ​មក៕

ប្រភព៖ Dailymail | Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់