• 2018-07-22 07:05:21
  • ជីវិតតារា

អាណិតណាស់! ឈូឈូ យំបោកខ្លួននៅសាលារៀន ក្រោយឃើញគេបង្ហោះរូប ផាភួង ស្លាប់

  • 2018-07-22 07:05:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កុមារី អាង សុជាតា ហៅ​ ឈូឈូ យំ​បោក​ខ្លួន​ក្រោយ​ឃើញ​​គេ​បង្ហោះ​រូប​​តារា​សម្ដែង​ សឿន ផានផាភួង ត្រូវជា​ម្ដាយ​មីង​ស្លាប់​កាល​ពី​​ម្សិលមិញ​​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

ជាមួយ​អារម្មណ៍​មិន​ទាន់​បាត់​ភ័យ​នៅ​ពេល​ឃើញ​​គេ​យក​រូប​ម្ដាយ​ទៅ​បង្ហោះ​ថា​ស្លាប់​នាង​តូច​ ឈូឈូ បាន​រៀបរាប់​ថា៖"ខ្ញុំ​ភ័យ​តក់ស្លុត​ខ្លាំង​ណាស់​បង​ ខ្ញុំ​កំពុង​តែ​រៀន​នៅ​សាលា​ឃើញ​គេ​ផ្ញើ​ឲ្យ​ភ្លាម​ ខ្ញុំ​យំ​បោក​ខ្លួន​ជ្រុះ​ទូរស័ព្ទ​ពី​ដៃ ញ័រដៃ​ជើង​ធ្វើ​អ្វី​អត់​កើត​ទេ​បង។ មិន​ឲ្យ​ខ្ញុំ​ភ័យ​យ៉ាង​ម៉េច​បើ​អ្នក​បង្ហោះ​ហ្នឹង​ធ្វើ​​រូប​គាត់​ពណ៌ស​ហើយ​ ដាក់​ថា RIP ទៀត"។

មិន​មែន​តែ​កុមារី ឈូឈូ ទេ​ដែល​ភ័យ​តក់​ស្លុត​ស្ទើរ​លុះ​ព្រលឹង​នោះ​សូម្បី​តែ អ្នក​សិល្បៈ​ និង​ទស្សនិកជន​មួយ​ចំនួន​​ដែល​គាំទ្រ​ នាង ក៏​មាន​អារម្មណ៍​មិន​ខុស​គ្នា​ប៉ុន្មាន​ដែរ។ អ្នក​រួម​អាជីព​មួយ​ សឿន ផានផាភួង បាន​ជជីក​សួរ​ដេញ​ដោល​គ្នា​ថា​ ជា​ការ​ពិត​មែន​ទេ ដែល​តារា​សម្ដែង​រូប​នេះ​ស្លាប់។

ក្រោយ​ពី​ជជែក​សួរ​ដេញ​ដោល​​រួច​មក​ ទើប​ទទួល​បាន​ពី​អ្នក​សិល្បៈ​ដែល​កំពុង​តែ​ថត​រឿង ជាមួយ​ សឿន ផានផាភួង ថា​​នេះ​គឺ​ជា​ឈុត​ឆាក​មួយ​ដែល​ស្រី​ស្អាត​រូប​នេះ​សម្ដែង​ក្នុង​រឿង​សម្ពាយ​បុណ្យ​តែ​ប៉ុណ្ណោះ​ នាង​មិន​បាន​ស្លាប់​ទេ។

ងាក​មក​សាមី​ខ្លួន​ សឿន សានផាភួង វិញ​​បាន​បក​ស្រាយ​ថា រូប​ភាព​​​ដែល​ស្លាប់​​គឺ​ពួក​ម៉ាក​ នាង យក​ទៅ​បង្ហោះ​តែ​មិន​បាន​សរសេរ​រៀប​រាប់​ឲ្យ​អស់​អត្ថន័យ​​ថា​ជា​ឈុត​ឆាក​ថត​រឿង​ ទើប​ធ្វើ​ឲ្យ​​មាន​ការ​ស្លន់​ស្លោ​ភ័យ​បែប​នេះ៕​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់