• 2018-07-22 08:05:54
  • ព័ត៌មាន

Chompoo និងប្ដីនាំកូនៗទាំង២ មកដល់វត្ត​ឲ្យព្រះសង្ឃកាត់សក់បង្កក់សិរី

  • 2018-07-22 08:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ទាំង​ ២​របស់​តារាសម្ដែង​ Chompoo Araya និង​ស្វាមី​ Nott Visrut កាន់​តែ​លូតលាស់​ពីមួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ស្ថិត​ក្រោម​ការ​បីបាច់​ថ្នាក់​ថ្នម​​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​ម្ដាយ​ឪពុក និង​អ្នក​ក្នុង​ផ្ទះ​ផ្សេង​ទៀត។ អ្វី​គ្រប់​យ៉ាង​ដែល​អ្នកមានគុណ​របស់​ក្មេង​ទាំង​ ២​ធ្វើ​ចំពោះ​ពួកគេ​ពិតជា​ពិសេស​ តាំង​ពី​របប​ហូបចុក​ ទម្លាប់​រស់​នៅ និង​ការ​ថែទាំ​ខ្លួន​ជាដើម។

ជា​ឧទាហរណ៍​ជាក់ស្ដែង​ កាល​ពី​ថ្ងៃ​ទី​ ១៤ ខែកក្កដា Chompoo Araya និង​ Nott Visrut ដែល​ជា​ឪពុក​ម្ដាយ​ បាន​នាំ​កូនៗ​ទាំង​ ២​ទៅ​វត្ត Ratchabophit ដើម្បី​​ឲ្យ​សម្ដេច​ព្រះសង្ឃរាជ​កាត់​សក់​បង្កក់​សិរី​ឲ្យ។ ក្រៅ​ពី​នេះ​ ព្រះសង្ឃ​ក៏​បាន​ប្រោះព្រំ​ទឹក​ឲ្យ​ក្មេង​តូច​ទាំង​ ២​បាន​សុខ​សប្បាយ​ផងដែរ។

រូបភាព​ជា​ច្រើន​ទើប​តែ​ត្រូវ​បាន​បង្ហាញ​លើ​គណនី​ Instagram របស់​អ្នក​ម្ដាយ​ Chompo នៅ​ព្រឹក​ថ្ងៃ​ទី​ ២២ ខែកក្កដា​នេះទេ។ តើ​ទិដ្ឋភាព​យ៉ាង​ណា​ សូម​ទស្សនា​រូបភាព​ដូច​ខាងក្រោម៖

ប្រភព៖ Mthai ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់