• 2018-07-24 04:39:30
  • ជីវិតតារា

ផលិតករ ហ៊ុយ យ៉ាឡេង​ ចាប់ផ្តើមសម្រកទម្ងន់ទាំងវេទនា ដើម្បីថតរឿងថ្មី​​

  • 2018-07-24 04:39:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតករលោក ហ៊ុយ យ៉ាឡេងចាប់ផ្តើមផែនការដែលបានកំណត់ក្នុងការបង្អត់អាហារសម្រក ឲ្យស្គមដើម្បីសាច់រឿងរបស់ខ្លួនហើយជាក់ស្តែងម្នាក់ៗកំពុងមានការឆ្ងល់គ្រប់គ្នាព្រោះវាមិនមែនជា រឿងងាយនោះទេក្នុងការធ្វើការសម្រកគីឡូ ដើម្បីស្រកគីឡូទៅតាមអ្វីដែលយើងប្រាថ្នា។

ជាក់ស្តែងដូចអ្វីដែលលោកធ្លាប់បានផ្តល់ការសម្ភាសន៍ម្តងហើយមកកាន់Sabayគឺលោកបានគ្រោង ច្បាស់ក្នុងសាច់រឿងថាលោកត្រូវធ្វើការសម្រកទំងន់ក្នុងការថតរឿង "ទារុណកម្មខ្មោច"​នេះឲ្យបាន ល្អទៅតាមការគ្រោងទុក។ពេលនេះលោកក៏បានបកស្រាយម្តងទៀតដែលថា "លោកទទួលស្គាល់ ថាមិនមែនជារឿងងាយនោះទេតែយើងត្រូវបង្ខំខ្លួនឯងនិងសម្រុកសម្រករូបរាយកាយទៅតាមការ កំណត់ថតរឿងព្រោះពេលនេះគីឡូរបស់លោក ៨៥គីឡូ ទើបតែធ្វើបាន៥គីឡូទេ ត្រូវប្រឹងឲ្យដាច់ ២០គីឡូពីលើទៀតបានអាចធ្វើទៅបានល្អតាមការគ្រោងទុកក្នុងរឿង ព្រោះនៅ១ខែកន្លះទៀតហើយ ពិបាកមែនដូចធ្វើបាបខ្លួនឯងអីចឹងតែដោយការតាំងចិត្តដើម្បីឲ្យសម្រេចផលល្អក្នុងរឿងក្រោយរបស់លោកមួយនេះ។

ផលិតករផលិតរូបនេះបន្ថែមទៀតថាវាចាំបាច់ទៅហើយកុំឲ្យខូខសាច់រឿងអាចថាយើងកំពុងធ្វើ ទារុណកម្មខ្លួនដែរ ដោយលោកត្រូវប្រើរបបអាចដែលពិបាកនឹងទទួលទានច្រើននឹងការលំហាត់ ដូចជាៈ មិនហូបបាយ, មិនញាំជាតិផ្អែម​, មិនទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ,ញាំទឹកត្រាំធ្វើ ពីចំណិតត្រសក់ ខ្ញី ជីអង្កាម និងផ្លែម្រះ​ហើយអាហារមួយថ្ងៃចេក១ផ្លែ ប៉ម១ផ្លែនិងពងមាន់មួយគ្រាប់ ពិសេសរត់ស្ទីមកណ្តាលថ្ងៃឲ្យបាន២ម៉ោងក្នុងមួយថ្ងៃផងដែរពេលវេលានោះដុតកាល់រីបានលឿន។ ទាំងនេះគឺជាអ្វីដែលលោកកំពុងធ្វើ តែលោកក៏បញ្ជាក់ផងដែរបើសាកធ្វើតាមលោកមើលទៅលើ សុខភាពខ្លួនឯងដែរទាល់តែមានសុខភាពមាំមួនដូចលោកព្រោះរាងប្រឈមមុខនិងគ្រោះថ្នាក់ ខ្លាំអសម្រសប់សុខភាពព្រោះទើបតែ១សប្តាហ៍លោកទទួលបាន៥គីឡូប៉ុណ្នោះ៕

អត្ថបទ៖ សិរីរត្នន៍

ផ្តល់សិទ្ធិដោយ៖ ផលិតករ លោក ហ៊ុយ យ៉ាឡេង

មតិយោបល់
អត្ថបទថ្មី