• 2018-07-24 10:39:34
  • ព័ត៌មាន

ករុណា ពេជ្រ និងតារាចម្រៀងល្បីៗនៅថោន យកអំណោយចែកជូន អ្នករងគ្រោះដោយទឹកជំនន់

  • 2018-07-24 10:39:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​​ ឪពុក​ មាន​ជំងឺ​ប្រចាំ​កាយ​​ព្យាបាល​​ពុំ​ទាន់​ជា​ សះ​ស្បើយ​​លោក ករុណា ពេជ្រ ព្រម​ទាំង​តារា​ចម្រៀង​​ប្រុស​ស្រី​មួយ​ចំនួន​ក្នុង​ផលិតកម្ម​ថោន បាន​ឆ្លៀត​ពេល​វេលា​ដ៏​មាន​តម្លៃ​យក​អំណោយ​ ​ទៅ​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់ កាល​ពី​ពេល​ថ្មីៗ​។

ករុណា ពេជ្រ ឲ្យ​ដឹង​ថា​​នៅ​ថ្ងៃ​នេះ​លោក បាន​ដឹក​នាំ​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ថោន មាន​ ស្រីតុ សុគន្ធ ថេរ៉ាយុ និង ឈិត សុវណ្ណបញ្ញា បាន​យក​អំណោយ​​ព្រម​ទាំង​ថវិកា​របស់​ក្រុម​ហ៊ុន ក៏​ដូច​ជា​សប្បុរសជន​​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​ទៅ​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​ដែល​រង​គ្រោះ​ដោយ​សារ​ទឹក​ជំនន់​ ​នៅ​ភូមិ​ រំលោង សង្កាត់​កណ្ដាល​ដុំ ក្រុង​ ច្បារមន​ ១៩៧ គ្រួសារ ខេត្ត​កំពង់ស្ពឺ។

ក្រៅ​ពី​សង្កាត់​ខាង​លើ​លោក​ ក៏​ដូច​ជា​​តារា​ចម្រៀង​ថោន បាន​​យក​អំណោយ​ និង​ថវិកា​មួយ​ចំនួន​ទៀត​ទៅ​ចែក​ជូន​ពុក​ម៉ែ​បង​ប្អូន​នៅ​ ឃុំ​ តាំងស្យា ស្រុកភ្នំស្រួសច ខេត្ត​កំពង់​ស្ពឺ​ ដដែល​​ចំនួន​ ១៤៨ គ្រួសារ​ទៀត។

លោក​ថា៖" ក្នុង​នោះ​មួយ​គ្រួសារ​យើង​ចែក​ជូន​គាត់​ មី​១កេះ អង្ក ២០​គីឡូក្រាម ទឹក​ត្រី​ ១យួរ​ និង​ថវិកា​ ចំនួន​ ២ ម៉ឺន​រៀល។ ក្នុង​នោះ​ខ្ញុំ​ក៏​បាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​ជួយ​ដល់​ពុក​ម៉ែ​បង​ប្អូន​ដែរ ដើម្បី​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ​ឲ្យ​ពុក​ខ្ញុំ​ជា​សះស្បើយ​ពី​ជំងឺ​ក្នុង​ពេល​ឆាប់​ៗ"។ ​

អត្ថបទ៖ ឆុង ស៊ីណាន

រូបថត៖ ផ្តល់ឲ្យ​ដោយ ករុណា ពេជ្រ

មតិយោបល់