- 2018-07-25 07:33:01
- ស្ទីលតារា
ស្អាតអស់ទាស់! ពេជ្រ សូលីកា តែងខ្លួនជាកូនក្រមុំ
- 2018-07-25 07:33:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតអស់ទាស់! ពេជ្រ សូលីកា តែងខ្លួនជាកូនក្រមុំ
ចន្លោះមិនឃើញ
ប៉ុន្មាននាទីមុននេះ ស្រីស្អាត ពេជ្រ សូលីកា បានបង្ហោះរូបភាពតែងខ្លួនជាកូនក្រមុំចំនួន៣សន្លឹកនៅលើហ្វេសប៊ុកផេករបស់ខ្លួន។ អមជាមួយរូបភាពទាំងនេះ តួឯកស្រីក្នុងរឿង "អាពាហ៍ពិពាហ៍ចៃដន្យ" ពោលថា "ថតតែសម្អាងការ យកទៅណាមិនអស់"។
ទោះយ៉ាងណាអ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺរូបសម្រស់ដ៏ស្រស់សោភារបស់តារាស្រីរូបនេះទៅវិញទេ។ ជាស្រីស្អាតស្រាប់ទៅហើយ ដល់ថែមរ៉ូបក្រមុំ និងការតុបតែងមុខ ធ្វើសក់ទៀតនោះ រឹតតែស្អាតទ្វេឡើង។
ក្រោយបាត់មុខពីសិល្បៈជាច្រើនឆ្នាំ ពេលនេះ ពេជ្រ សូលីកា បានវិលមកចាប់ដៃគូចាស់ គឺតារាចម្រៀង នីកូ តាមរយៈរឿងភាគទូរទស្សន៍ "អាពាហ៍ពិពាហ៍ចៃដន្យ"។