• 2018-07-26 09:34:24
  • ភាពយន្ត

មានអ្វីពិសេសខ្លះ បើកសម្ពោធបញ្ចាំងរឿង Mission Impossible: Fallout យប់មិញ​

  • 2018-07-26 09:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការដាក់បញ្ជាំងភាពយន្តរឿង Mission Impossible: Fallout កាល​ពី​យប់​មិញ​មាន​ទាំង​ការ​បង្ហាញ​ក្បាច់​រាំ ពីក្រុម OMG, សិល្បៈវាយប្រយុទ្ធ និងការសម្តែងចម្រៀងដោយក្រុម ក្មេងខ្មែរ យ៉ាងជក់ចិត្ត​ក្នុងរោងភាពយន្ត Imax Cambodia របស់ Major Cineplex by Smart សាខា Aeon សែនសុខ។

ភាពយន្ត Mission Impossible: Fallout ជាប្រភេទភាពយន្តវាយប្រយុទ្ធ ស៊ើបអង្កេតដែលមានជា Series រហូតមកដល់ ៦ វគ្គហើយ ដែលសម្តែងផ្ទាល់ដោយ តារាហូលីវូដល្បី គឺលោក Tom Cruise និងតារាសម្តែងល្បីរបស់ ហូលីវូដផ្សេងទៀតដែរ។ ដំណើរនៃសាច់រឿងនេះ ធ្វើឱ្យប្រិយមិត្តអ្នក​គាំទ្រ​ភាពយន្តគ្រប់គ្នាអង្គុយស្ទើរតែមិនជាប់កៅអី ដោយសារទិដ្ឋភាព ឈុតឆាកគ្រប់ប្តង់គឺហួសនិស្ស័យ​តែម្តង។

រូបភាពពីរឿង Mission Impossible: Fallout

ដោយសារភាពយន្តអស្ចារ្យនៃភាពយន្តមួយនេះ​ទើបបានជំរុញឱ្យ​តារាសម្ដែង​ផលិតករភាពយន្ត​នឹងអ្នកចម្រៀង​របស់កម្ពុជា​យកចិត្តទុកដាក់ទស្សនា និង​ទទួលបានការកម្សន្ត​ ការអប់រំពីភាពយន្ត​សមទាំងព្រម។

រូបភាពពីរឿង Mission Impossible: Fallout

គួរបញ្ជាក់ដែរថា ភាពយន្ត Mission Impossible: Fallout នេះចេញផ្សាយចាប់ពីថ្ងៃនេះតទៅហើយ​នៅតាមបណ្ដាលរោងភាពយន្តទំនើបទាំងអស់នៅភ្នំពេញ នឹងខេត្តសៀមរាប។ មក​ជាមួយ​នឹង​ការ​ប្រូម៉ូសិន​បញ្ចុះតម្លៃ ៥០% ពិសេសពី Smart VIP សម្រាប់ភាពយន្តនេះជាលក្ខណៈ 2D 3D គ្រប់សាខារបស់ Major Cineplex ទាំង ៣សាខា រយៈពេល4ថ្ងៃចាប់ពីថ្ងៃទី 26 កក្កដា ដល់ថ្ងៃទី 29 កក្កដា 2018 នេះ៕

ខាងក្រោមនេះជាកម្រងរូបភាពពេលបើកសម្ពោធបញ្ចាំងរឿង Mission Impossible: Fallout កាលពីយប់មិញ៖

អត្ថបទ៖ Sunny

រូបភាពផ្តល់សិទ្ធិដោយ Major Cineplex by Smart

មតិយោបល់