• 2018-07-28 02:02:09
  • ជីវិតតារា

នុះ! ទេព បូព្រឹក្ស ទម្លាយអាថ៌កំបាំង ងួន ចាន់ដេវីត ចំៗ​ (មានវីដេអូ)

  • 2018-07-28 02:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងល្បីពូកែលេងស្ទីល កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍ លោក ងួន ចាន់ដេវីត បន្ទាប់ពីបើកជំនួញរួមគ្នា ទំនាក់ទំនងអ្នកទាំងពីរកាន់តែស្អិតរមួត។ ថ្មីៗនេះខាងស្រីបានទម្លាយប្រវត្តិស្នេហ៍ដំបូង និងអត្តចរិតគូស្នេហ៍ស្ទើរគ្មានសល់។

ចូលចិត្តផ្អែមល្ហែម តែជាមនុស្សអត់និយាយច្រើនរញ៉េរញ៉ៃ នេះជាអត្តចរិតរបស់គូស្នេហ៍ បូព្រឹក្ស។ "បើនិយាយទៅ ស្រលាញ់គ្នាដំបូង គឺជូននាឡិកា ហើយគាត់អត់ចូលចិត្តនិយាយច្រើនទេ បើខ្ញុំចូលចិត្តញោះច្រើន ឃើញម៉េចថាអីចឹង" បូព្រឹក្ស រៀបរាប់ទាំងមុខញញឹមអឹមអៀន។

អត្តចរិតគូស្នេហ៍មួយគូនេេះហាក់មិនសូវដូចគ្នាប៉ុន្មានទេ ព្រោះម្នាក់ជាមនុស្សអត់ចូលចិត្តនិយាយច្រើ​ន ឯម្នាក់ទៀត ចូលចិត្តញ៉េះញ៉ោះ ចំណែកចំណង់ចំណូលចិត្តមួយចំនួនក៏ខុសគ្នាដាច់ដែរ ប៉ុន្តែអ្នកទាំងពីរអាចសម្របតាមគ្នាបាន។ " ដេវីត ស្រលាញ់ពណ៌ក្រហមខ្លាំងណាស់ ម៉ាក់គាត់ក៏និយាយដែរ អស់ម៉ានអស់ទៅ ឲ្យតែបានពណ៌ក្រហម របស់អ្វីៗសុទ្ធតែមានពណ៌ក្រហមចូលទាំងអស់ បើខ្ញុំពណ៌លឿង"។

ចំពោះរឿងកាន់ដៃគ្នាចូលរាងការ វិញ ទេព បូព្រឹក្ស អះអាងថា ខ្លួននិងគូស្នេហ៍កំពុងតែគិត តែពុំមែនពេលនេះទេ ដោយអ្នកទាំងពីរចង់សាងអនុស្សាវរីយ៍ល្អៗជាមួយគ្នាឲ្យបានច្រើនសិន ជៀសវាងការសម្រេចចិត្តហើយមានការ ស្តាយក្រោយ។

ចង់ដឹងច្បាស់យ៉ាងណាមើលវីដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

សម្ភាសន៍ & ផ្តល់សិទ្ធិដោយ៖ កញ្ញា ទេព បូព្រឹក្ស

មតិយោបល់