• 2018-08-01 00:25:00
  • ជីវិតតារា

យុគ ចិន្តា ចែករំលែកគន្លឹះ៣ចំណុច ចំពោះអ្នកចង់ក្លាយជាពិធីករជោគជ័យក្នុងអាជីព (មានវីដេអូ)

  • 2018-08-01 00:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការីនីល្បីឈ្មោះដែលមានប្រជាប្រិយភាព អ្នកនាង យុគ ​ចិន្តា ​ហើយថ្វី​បើ​​មាន​អាយុ​កាន់តែ​ច្រើន ប៉ុន្តែរូបសម្រស់នៅតែស្រស់ស្អាត រីឯវោហាស័ព្ទ​អត្ថា​ធិប្បាយ​កាន់តែ​សម្បូរបែប ​ដែល​ទាំង​នេះជា​ចំណុច​​សំខាន់​នៃ​ភាព​ជោគជ័យ​ក្នុងអាជីព​​សិល្បៈ​​ជា​ពិធី​ការិនី​​​ឈរ​ជើង​បាន​​យូរបំផុត​គ្មាន​​ពិធី​ការិនី​​ណា​ម្នាក់​ដណ្តើម​​​យក​តំណែងរបស់អ្នក​នាង​បាន​នោះ​ទេ ។ ដូចដែលបានដឹងហើយថាការដែលក្លាយខ្លួនជាពីធីការីនីម្នាក់គឺពិតជាត្រូវការចំនុចគោលជាច្រើនមិនមែនដូចអ្វីដែលមានការភាន់ច្រឡំមយយចំនួកន្លងមកថាគ្រាន់តែនិយាយហ្នឹងមានអីទៅពីបាកនិយាយឲ្យបានច្រើនទៅគឺល្អហើយអាចធ្វើជាពិធីករបានហើយគ្មានអ្វីដែលពិបាកនោះទេ។

ដោយឡែកពិធីការីនីពីកែវោហារស័ព្ទល្បីឈ្មោះ អ្នកនាងយុគ ចិន្តា ធ្លាប់បាន​ទទួល​ពាន​រង្វាន់​ពី​កម្ម​វិធី​អាណា​ចក្រ​តារា​ប្រចាំ​ឆ្នាំ​​២០១២ ​ជា​ពិធី​ការិនី​ និង​​ជាអ្នក​រៀបចំ​កម្ម​វិធី​ប្រចាំ​ស្ថានីយ​​ទូរទស្សន៍​​​ដ៏​ឆ្នើមផងដែរ អាចនិយាយបានថាពីធីការីនីរូបនេះមានបទពិសោធច្រើនទាក់ទងនឹងការបញ្ចេញសម្លេងលើវេទិកាតូចធំជាច្រើន អ្នកនាងបាន ផ្តល់ការការចែករំលែកជាមួយនឹងSabay​ថាៈ ចង់ធ្វើជាអ្នកនិយាយ រឺជាពីធីករបានល្អគឺត្រូវផ្តោតលើគន្លឺះធំៗ៣ចំនុច៖

១-ទាក់ទងទៅនឹងក្បួនខ្នាតនិងបច្ចេកទេសក្នុងការនិយាយព្រោះមិនមែនយើងចេះតែនិយាយៗឲ្យតែបាននោះទេពេលយើងមានច្បាស់លាស់គឺអត់ចេះបរាជ័យទេ ហើយយើងចែកបែបផែននៃការនិយាយនិមួយៗទៅតាមកម្មវីធីដែលខ្លួនកំពុងតែធ្វើហើយត្រូវតែបញ្ចូលភាពឆ្លាតវៃ រហាស់រហួនចូលផងដែរ មានកម្មវីធីខ្លះអត់មានប៉ារ៉ូមើលទេ គឺត្រូវបង្ហើតដោយខ្លួនឯងនេះជាអ្វីដែលពីធីករត្រូវយល់ដឹង។

២- ចំនេះដឹងទូទៅ មិនមែនសំដៅលើតែដុងមួយមុខគ្រប់គ្រាន់នោះទេ ដូចជាភាសា ទំនាក់ទនាក់ទំនងសង្គមល្អ ការច្នៃប្រឌិត ភាពឆ្លាតវៃ ទាំងអស់នេះឲ្យបានច្រើន ក៏អាចធ្វើឲ្យយើងច្រាលពាក្យនិយាយមិនបានច្រើននោះដែរ តែដល់យើងមានចំនុចទាំងនេះទោះយើងនិយាយ៥ម៉ោងជាងរីច្រើនជាងនេះក៏មិនអស់អ្វីនឹងនិយាយនោះឡើយគឺទាមទារឲ្យពិធីករចេះកាន់តែច្រើនកាន់តែល្អ។

៣- សិក្សាពីបរិយាយកាសសង្គមឲ្យបានច្រើន រៀបបថបែន ដើរឲ្យទាន់សម័យកាល ហើយគាត់យកទៅបំបែកក្បាច់និយាយផ្ទាល់ខ្លួនទៀតរិតតែធ្វើឲ្យយើងពូកែសម្រាប់អ្នកនិយាយយើងចង់យកទៅនិយាយអីយើងនៅតែនិយាយបានល្អដដែល យើងនឹងមិននិយាយពាក្យដដែលៗ យើងចេះទប់ស្កាត់ស្ថានការណ៍មិនធ្វើយើងខ្ទាស់ពាក្យក្នុងការនិយាយ៕ សម្តីដែលពីធីការីនីរូបនេហចែករំលែកខាងលើ

ចង់ដឹងគន្លឺះសំខាន់ៗរបស់ពីធីការីនីល្បីឈ្មោះច្បាស់យ៉ាងណាមើលវិដេអូខាងក្រោម៖

អត្ថបទ៖ សិរីរត្នន៍

សម្ភាសន៍ & ផ្តល់សិទ្ធិដោយ៖ អ្នកនាង យុគ ចិន្តា

មតិយោបល់