• 2018-08-01 04:50:00
  • ព័ត៌មាន

ពិសេសណាស់! យ៉ារ៉ូ បញ្ចេញវីដេអូឃ្លីបលើកទឹកចិត្ត ដល់សិស្សបាក់ឌុប មុនថ្ងៃប្រឡង

  • 2018-08-01 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់​តែ​១៩​ថ្ងៃ​ទៀត​ទេ ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ ហៅ​ថា បាក់​ឌុប​ នឹង​ឈាន​ចូល​មក​ដល់​ហើយ។ ឆ្លៀត​ក្នុង​ឱកាស​នេះ​តារា​សម្ដែង​ និង​ជា​ពិធី​ករ យ៉ារ៉ូ ក៏​បាន​ធ្វើ​វីដេអូ​ឃ្លីប​១ ​និយាយ​លើក​ទឹក​ចិត្ត​​ដល់​ប្អូន​ៗ​​​ទី​១២ ទាំង​អស់​មុន​ថ្ងៃ​ពិសេស​នេះ​មក​ដល់​ផង​ដែរ។

​យ៉ារ៉ូ ថា មូល​ហេតុ​​លោក បង្កើត​វីដេអូ​នេះ​ឡើង​ក្នុង​គោល​បំណង​លើក​ទឹក​ចិត្ត​ដល់​ប្អូន​ៗ នៅ​ទូទាំង​ប្រទេស​កម្ពុជា​​ទាំង​អស់​ ដែល​មាន​ឈ្មោះ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃ​ទី ២០ ខែ សីហា ឆ្នាំ ១០១៨ ខាង​មុខ​នេះ។ ឲ្យ​មាន​ចិត្ត​តស៊ូ​ព្យាយាម​​​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​សម្រេច​បាន​គោល​ដៅ​​ធំ​មួយ​​​រយៈ​ពេល​១២​ឆ្នាំ​កន្លង​ទៅ​នេះ។

​​​”ខ្ញុំ​សូម​ជូនពរ​ឲ្យ​សិស្ស​បាក់​ឌុប​ទាំង​អស់ ប្រឡង​ជាប់​គ្រប់​ៗ​គ្នា​​ នឹង​ទទួល​បាន​ពិន្ទុ​ល្អ។ លទ្ធផល​ធ្លាក់​ឬ ក៏​ជាប់​វា​​ជា​រឿង​សំខាន់​ ហើយ​អ្វី​ដែល​សំខាន់​ជាង​នេះ​ទៀត​នោះ យើង​នឹង​មិន​ស្ដាយ​ក្រោយ នៅ​ពេល​យើង​ខំ​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព"។ យ៉ារ៉ូ និយាយ។

​បាក់​ឌុប​ឆ្នាំ ២០១៨ នេះ​មាន​បេក្ខជន​ប្រឡង​ចំនួន​ ១១ ៧០៦១ និង​មាន​មណ្ឌល​ប្រឡង​ ១៩៥ ចែក​ជា ៤៧១៦ បន្ទប់ ទូទាំង​រាជធានី​ខេត្ត។ ចំណែក​​ថ្ងៃ​ប្រកាស​លទ្ធផល​នឹង​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា ឆ្នាំ​ ​សម្រាប់​ក្រុង​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ថ្ងៃ​ទី១២ ខែ​កញ្ញា ​នឹង​ប្រកាស​លទ្ធផល​នៅ​តាម​បណ្ដា​ខេត្ត៕​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់