• 2018-08-03 03:30:39
  • ចម្រៀង

កប់​ណាស់! “In My Feelings” បទ​ល្បីរបស់ Drake ចេញ​ MV ជាផ្លូវការ​ហើយ

  • 2018-08-03 03:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​បាន​ឮ និង​ឃើញ​វីដេអូ #KikiChallenge ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។ បទ​ចម្រៀង​ដែល​មនុស្ស​ជា​ច្រើន រួម​ទាំង​តារា​ល្បី​ៗ​មួយ​ចំនួន​យក​មក​រាំ​តាម​គ្នា​នោះ​ ជា​បទ "In My Feelings” របស់​តារា​ចម្រៀង Drake។

កាល​ពី​ថ្ងៃ​ទី ០២ ខែ​សីហា​ បទ​កំពុង​ល្បី​ខ្លាំង​របស់​តារា​ចម្រៀង Drake មួយ​នេះ បាន​ចេញ​វីដេអូ​ថ្មី​ជា​ផ្លូវការ ដែល​បាន​ថត​នៅ​ក្រុង New Orleans  ដែល​ដឹកនាំ​សម្ដែង​ដោយ តារា​សម្ដែង Karena Evans។

សម្រាប់​វីដេអូ​បទ​ចម្រៀង​មួយ​នេះ​ដែរ ទទួល​បាន​ការ​ចូលរួម​សម្ដែង​ជា​ពិសេស​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា តារា​សម្ដែង Phylicia Rashad, La La Anthony, Yung Miami, Big Freedia និង Shiggy។

ទស្សនា​វីដេអូ​បទ "In My Feelings” ខាង​ក្រោម​នេះ៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់