• 2018-08-05 03:05:00
  • ជីវិតតារា

តាម​ពិត​មក​ពី​មូល​ហេតុ​នេះ​សោះ ទើប​ CL ធាត់​ខ្លាំង​ដល់​ម្ល៉ឹង!

  • 2018-08-05 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ CL ​អតីត​មេក្រុម​ចម្រៀង​កូរ៉េ​ល្បី​ឈ្មោះ 2NE1 បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​សារ​តែ​ការ​ឡើង​ទម្ងន់​របស់​នាង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​មាន​ចម្ងល់​ជា​ច្រើន​ជុំ​វិញ​ការ​ឡើង​ទម្ងន់​យ៉ាង​គំហុក​នេះ ថា​តើ​នាង​មាន​បញ្ហា​ពិបាក​ចិត្ត​ ឬ​យ៉ាង​ណា?

បន្ទាប់​ពី​មាន​មតិ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​ និយាយ​ថា​ CL មាន​បញ្ហា​សុខ​ភាព​ ដែល​ជា​ហេតុ​បណ្ដាល​ឲ្យ​នាង​ឡើង​ទម្ងន់​ដូច្នេះ​ តាម​ការ​ពិត​នេះ​មិន​មែន​ជា​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ។ ថ្មីៗ​នេះ​ប្រភព​មួយ​បាន​បញ្ជាក់​នៅ​ក្នុង​ការ​រាយការណ៍​មួយ​ថា តារា​រូប​នេះ​ទើប​តែ​ផ្លាស់​ប្ដូរ​ទីលំនៅ​ទៅ​ សហរដ្ឋ​អាមេរិក​។ តាំង​ពី​នាង​មក​ដល់​ទី​នោះ​ភ្លាម នាង​មិន​បាន​ហាត់​ប្រាណ​ទៀត​ទាត់​នោះ​ទេ ព្រម​ទាំង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ផ្សេងៗ​ផង​នោះ ធ្វើ​ឲ្យ​នាង​ត្រូវ​ការ​ពេល​វេលា​បន្ថែម​សម្រាប់​សម្រប​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​សង្ស័យ​ផ្សេងៗ​ជុំ​វិញ​សុខ​ភាព​នាង ព្រោះ​តែ​កើន​ទម្ងន់​ឆាប់ៗ​បែប​នេះ​នៅ​តែ​មាន​ភាព​ស្រពិចស្រពិល​នៅ​ឡើយ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​នោះ​គឺ អ្នក​គាំទ្រ​ខ្លះ​ប៉ាន់​ស្មាន​ថា​ នេះ​បណ្ដាល​មក​ពី​ស្ត្រេស​ដែល​នាង​មាន​ជាមួយ​ក្រុមហ៊ុន YG ប៉ុន្តែ​ការ​ប៉ាន់ស្មាន​នេះ​អាច​នឹង​មិន​ត្រឹម​ត្រូវ​ក៏​អាច​ថា​បាន។​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ថ្មីៗ នេះ​នៅ​ក្នុង​ការ​សម្ដែង​មួយ​នៅ​ សាំងហ្គាពួរ CL បាន​លើក​ម្រាម​ដៃ​កណ្ដាល​ដូច​ជា​ឌឺដង​ឲ្យ​អ្នក​ណា​ម្នាក់៕

A post shared by Lee chaelincl (@clmyworld) on

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់