• 2018-08-06 02:36:26
  • ព័ត៌មាន

ខ្លាំង​បាត់ ខេម​រៈ​ សិរីមន្ត គ្រោង​ជិះ​ឧទ្ធម្ភាគចក្រ​មក​ចុះ​ហត្ថលេខា​រក​ស៊ី​ដី​ធ្លី​រួម​គ្នា ជាមួយ​ឧកញ៉ា​វ័យ​ក្មេង​

  • 2018-08-06 02:36:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កំពូល​តារា​ចម្រៀង​ម្នាក់​ហើយ គឺ​លោក​ ខេម​រៈ​ សិរី​មន្ត បាន​សម្រេច​ចូល​ហ៊ុន​រក​ស៊ី​​រួម​គ្នា​ក្នុង​ទឹក​ប្រាក់​ ១០​លាន​ ដុល្លា លើ​គម្រោង​ពុះ​ដី​ឡូតិ័​លក់​ ជា​មួយ​ ឧក​ញ៉ា វ័យ​ក្មេង លោក ឡេង ណា​វ៉ា​ត្រា ។

អ្វី​ដែល​ចាប់​អារម្មណ៍​បំផុត វត្តមាន​នៃ​ការ​ចូល​រួម​របស់​ម្ចាស់​បទ​"ស្ទឹង​ត្រែង​បង​អើយ​" ​​គ្រោង​មក​ដល់​ទី​តាំង​ ដើម្បី​ប្រកាស​​ជា​ដៃ​គូ​រកស៊ី​លើ​គម្រោង​នេះ ​ដោយ​មិន​បាន​ជិះ​រថយន្ត​តម្លៃ​ថ្លៃ​រាប់​ម៉ឺន​ដុល្លារ​នោះ​ទេ គឺ​លោក ខេមរៈ សិរីមន្ត គ្រោង​ជិះ​ឧទ្ធម្ភាគចក្រ​ ចុះ​មក​​ទី​តាំង​ផ្ទាល់​​ ​ក្នុង​ការ​ធ្វើ​សន្និសីទ​កាសែត​ ឲ្យ​ផ្អើល​មនុស្ស​ម្នា​នៅ​ទី​នោះ​តែ​ម្ដង។ នេះ​បើ​តាម​ឧកញ៉ា ឡេង​ ណាវ៉ាត្រា។

​បើ​តាម​​​ព័ត៌មាន​បឋម ទទួល​បាន​ពី​ឧកញ៉ា​វ័យ​ក្មេង​ដដែល ​បាន​ឲ្យ​ដឹង​ទៀតថា ​ការ​ចាប់​ដៃ​រួម​គ្នា​នេះ គឺ​លើ​គម្រោង​៣ ដែល​វិនិយោគ​លើ​ដី​ទំហំ​ជាង ៤០​ ហិក​តា ដោយ​ដំណាក់​កាល​​ដំបូង​ ត្រឹម​១០​ហិក​តា​សិន។ ទាក់​ទិន​នឹង​រឿង​រ៉ាវ​នេះ​លម្អិត Sabay នឹង​ធ្វើ​ការ​ផ្សាយ​បន្ត​​នៅ​ពេល​ក្រោយនេះ​ទៀត ខណៈ​ពិធី​ចុះហត្ថលេខា​គ្រោង​ធ្វើ​ព្រឹក​នេះ ក្រាំង​ទ្រា។

​កាល​ពី​ថ្មី​ៗ​នេះ ​កំពូល​តារា​ចម្រៀង​ ព្រាប សុវត្ថិ ​​ទើប​តែ​បាន​​ចូល​ហ៊ុន​រកស៊ី​លើ​គម្រោង ពុះ​ដី​ឡូតិ័​ លក់​ជាមួយ​ឧក​ញ៉ា​វ័យ​ក្មេង ឡេង ណា​វ៉ា​ត្រា ក្នុង​ទឹក​ប្រាក់​រួម​គ្នា​៥​លាន​ដុល្លារផងដែរ ។ ​មួយ​រយៈ​នេះ គេ​សង្កេត​ឃើញ​ថា មាន​តារា​ៗ​ជា​ច្រើន ​ក៏​បាន​ងាក​មក​រក​ស៊ី​លើ​វិស័យ​ដី​ធ្លី​នេះ​យ៉ាង​ហូរ​ហែរ​ផង​ដែរ ដោយ​សារ​ពួក​គេ​ យល់​ថា វិស័យ​នេះ​ទទួល​បាន​ផល​ចំណេញ​ច្រើន ​៕

អត្ថបទ៖ លឹម សុនា

មតិយោបល់