• 2018-08-07 04:14:50
  • ព័ត៌មាន

ស្និទ្ធនឹងគ្នាខ្លាំងអីចឹង ហេង ឡុង មានភាគហ៊ុនជា​មួយ ឡេង ណាវ៉ាត់ត្រា ឬអត់?

  • 2018-08-07 04:14:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​តែង​តាមដាន​ព័ត៌មាន​សិល្បៈ​ច្បាស់​ជា​ស្គាល់​ហើយ លោក ហេង ឡុង អនាគត​ស្វាមី​អ្នក​នាង ​ចន ច័ន្ទលក្ខិណា។ ​លោក​គឺ​ជា​​ស្ថាបនិក​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម និង​ជា​មនុស្ស​ម្នាក់​ដែល​តែង​តែ​ចេញ​មុខ​ស្ទើរ​គ្រប់​សកម្មភាព​ជា​មួយ​នឹង​​ឧកញ៉ា ឡេង បុត្រា ហៅ ឡេង ណាវ៉ាត់ត្រា។ ជំនួញ​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ​របស់​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ តើ លោក ហេង ឡុង អាច​មាន​ភាគ​ហ៊ុន​ជា​មួយ​គ្នា​ឬ​អត់?​

សកម្មភាព​​​ធំៗ​​​គួរឲ្យ​​កត់សម្គាល់​ជា​ច្រើន​ដែល លោក ហេង ឡុង បាន​ធ្វើ​ជា​មួយ​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ​កន្លង​មក​ក្នុង​នោះ​ដូច​ជា ការ​ងារ​សប្បុរសធម៌​ យកប្រាក់​ទៅ​ជូន​កាកបាទ​ក្រហម និង មន្ទីរពេទ្យ​គន្ធបុប្ផា ការ​នាំ​សិល្បករ​សិល្បការិនី​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កូរ៉េ​​ជា​ច្រើន​លើក ការ​បើក​សម្ពោធ​សំណង់​ផ្ទះល្វែង​របស់​លោក​ឧកញ៉ា ដំណឹង​​ធ្លាយ​ឡើង​ងារ​ជា​​ឧកញ៉ា​​​ក៏​ធ្លាយ​ចេញ​ពី​លោក ហេង ឡុង ដូច​គ្នា និងចុង​ក្រោយ ជំនួញ​​​ពុះ​ដីឡូត៍​​​​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ​២រូប​គឺ លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ជា​មួយ​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើ​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ ក៏​​មាន​វត្តមាន​លោក​​ក្នុង​សកម្មភាព​ទាំង​នោះ​ដែរ។

ជុំ​វិញ​ចម្ងល់​ខាង​លើ​នេះ​អនាគត​ស្វាមី អ្នកនាង ចន ច័ន្ទលក្ខិណា បាន​​សារភាព​ដោយ​ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​ភាគ​ហ៊ុន​ជា​មួយ​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ពិត​មែន ប៉ុន្តែ​ភាគ​ហ៊ុន​នោះ មិន​មែន​លើ​ជំនួញ​ដី​ធ្លី ឬ​ផ្ទះ​ល្វែង​ឡើយ ពោល​​គឺ​មាន​ក្នុង​មុខ​ជំនួញ​ផ្សេង​ទៀត ប៉ុន្តែ​លោក​សូម​មិន​បញ្ចេញ​មុខ​ជំនួញ​នោះ​ក៏​ដូច​ជា​ភាគ​ហ៊ុន​ដែល​ចូល​ជា​មួយ​គ្នា​ឡើយ។

បែប​នេះ​ក្ដី ក្នុង​នាម​ជា​ស្ថាបនិក​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដែល​ធ្វើ​ការងារ​យ៉ាង​ស្និទ្ធ​ជា​មួយ​អ្នក​សិល្បៈ លោក ហេង ឡុង បាន​កោតសរសើរ​​ និង​លើក​ទឹក​ចិត្ត​ចំពោះ ឧកញ៉ា ឡេង ណាវ៉ាត់ត្រា ក៏​ដូច​ជា លោក ព្រាប សុវត្ថិ និង លោក ខេមរៈ សិរីមន្ត ជា​ខ្លាំង​ ដែល​ចេះ​ឆ្លៀត​ពេល​រក​ស៊ី បន្ថែម​លើ​អាជីព​សិល្បៈ​បែប​នេះ។ លោក​​ថា ​មិន​ចង់​ឃើញ​អ្នក​សិល្បៈ​ដែល​ល្បី ហើយ​នៅ​ពេល​ដែល​ធ្លាក់​កូដ ធ្លាក់​ខ្លួន​ក្រ គ្មាន​អ្វី​ទីពឹង​ឡើយ ដូច​នេះ​​លោក​ស្នើឲ្យ​​ស្វែង​រក​មុខ​របរ​បន្ថែម​លើ​អាជីព​សិល្បៈ​បច្ចុប្បន្ន ហើយ​សូម​មើល​តារា​ទាំង​៣​ខាង​លើ​នេះ​ជា​គំរូ៕

អត្ថបទៈ ស៊ុនហួត

មតិយោបល់