• 2018-08-07 08:00:00
  • ចម្រៀង

នេះ​ជា​បទ​ចម្រៀង​ស្នេហា​អង់គ្លេស​ទាំង​១៥​ ល្អ​បំផុត​ប្រចាំ​ឆ្នាំ ២០១៨

  • 2018-08-07 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​រយៈ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​នេះ បទ​ចម្រៀង​ពីរោះ​ៗ​ជា​ច្រើន​បាន​​បញ្ចេញ​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​បទ​ចម្រៀង​ដែល​មាន​ន័យ​ស្នេហា​ចាក់​ដោត​ខ្លាំង​នោះ​គឺ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​នោះ​ឡើយ។ បទ​ចម្រៀង​ទាំង​នោះ​ មិន​ថា​​ជា​បទ​ចង្វាក់​ប៉ុប ​ហ៊ីបហប ឬ​ R&B សុទ្ធ​តែ​អាច​បង្ហាញ​អត្ថន័យ​ស្នេហា​ជ្រាល​ជ្រៅ​បាន​ទាំង​អស់។

នេះ​ជា​បណ្ដា​កំពូល​បទ​ចម្រៀង​ស្នេហា​ទាំង​១៥​ ប្រចាំ​ឆ្នាំ ២០១៨៖

១. “The End of Love” ច្រៀង​ដោយ Florence + The Machine

ឃ្លា​មួយ​ក្នុង​បទ​នេះ​ "I've always been in love with you/ Could you tell it from the moment that I met you?” មាន​ន័យ​ថា ខ្ញុំ​បាន​ស្រលាញ់​អ្នក​រហូត​មក តើ​អ្នក​អាច​កត់​សម្គាល់​បាន​ឬ​អត់​ តាំង​ពី​ថ្ងៃ​ខ្ញុំ​ជួប​អ្នក​ដំបូង?​ បទ​ចម្រៀង​​នៅ​ក្នុង​អាល់ប៊ុម "High As Hope” នេះ​​ច្រៀង​​ត្អូញត្អែរ​ពី​រឿង​រ៉ាវ​ស្នេហា​យ៉ាង​កម្សត់​ ជាមួយ​នឹង​សំឡេង​ច្រៀង​ដ៏​លន្លង់លន្លោច​របស់ Florence ផង​នោះ ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ​ពិត​ជា​ពិសេស​ខ្លាំង។

២. “Back to You” ច្រៀង​ដោយ Selena Gomez

បទ​ចម្រៀង​នេះ​មាន​អត្ថន័យ​ចាក់​ដោត​ខ្លាំង ដោយ​ Selena បាន​ច្រៀង​បញ្ជាក់​ថា ទោះ​បី​ជា​​មនុស្ស​ដែល​នាង​ស្រលាញ់​ធ្វើ​បាប​នាង រហូត​ដល់​បេះដូង​ប្រេះ​ស្រាំ​ខ្ទេច​ខ្ទី ក៏​នាង​នៅ​តែ​យល់​ព្រម​ទទួល​មនុស្ស​ម្នាក់​នោះ​វិញ​ជានិច្ច។​ នេះ​ដូច​ឃ្លា​មួយ​ច្រៀង​ថា "You can break my heart in two, but​ when it heals it beats for you”។

៣. “Summer Games” ច្រៀង​ដោយ​ Drake

“Summer Games” គឺ​ជា​បទ​ចម្រៀង​ល្អ​មួយ​ក្នុង​ចំណោម​បទ​ចម្រៀង​ផ្សេងៗ នៅ​ក្នុង​អាល់ប៊ុម "Scorpion” ដែល​បាន​បញ្ចេញ​ប៉ុន្មាន​ខែ​មុន​នេះ។ ឃ្លា​មួយ​នៃ​បទ​ចម្រៀង​បាន​បញ្ជាក់​ថា "Summer just started and we're already done”។ ឃ្លា​នេះ​បាន​បញ្ជាក់​ពី​រឿង​រ៉ាវ​ស្នេហា​ ដែល​បាន​បញ្ចប់​មុន​ពេល​វា​អាច​ចាប់​ផ្ដើម​។

៤. “New Light” ច្រៀង​ដោយ John Mayer

បទ​ចម្រៀង​នេះ​ បញ្ជាក់​អំពី​រឿង​រ៉ាវ​ស្នេហា​របស់ John Mayer ដែល​ខ្លួន​លួច​ស្រលាញ់​មនុស្ស​ស្រី​ម្នាក់ និង​ព្យាយាម​សារភាព​ស្នេហា​ ប្រាប់​ដល់​ខាង​ស្រី​ឲ្យ​ចាប់​អារម្មណ៍​ពី​ខ្លួន​។

៥. “Stay” ច្រៀង​ដោយ Post Malone

ធ្លាប់​តែ​ច្រៀង​បទ​ចម្រៀង​បែប​ហ៊ីប​ហប ដូច​ជា "White Iverson” និង "Rock Star” តារា​ហ៊ីប​ហប​​ Post Malone ក៏​ប្ដូរ​មក​ច្រៀង​បទ​​ចម្រៀង​បែប​ស្នេហា​វិញ​ម្ដង​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លោក​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។

៦. “Boo'd Up (Remix)” ច្រៀង​ដោយ​ Ella Mai feat. Nicki Minaj, Quavo

ប្រសិន​ជា​អ្នក​មិន​ទាន់​ស្គាល់​តារា​ចម្រៀង​វ័យ​ ២៣​ឆ្នាំ​រូប​នេះ​ទេ គួរ​តែ​សាក​ស្ដាប់​ "Boo'd Up” ម្ដង។ តាម​ពិត​បទ​នេះ​បាន​បញ្ចេញ​នៅ​ឆ្នាំ ២០១៧ រួច​មក​ហើយ​ ប៉ុន្តែ​ឆ្នាំ​នេះ Nicki និង Quavo បាន​មក​ចូលរួម​ច្រៀង​ ធ្វើ​ឲ្យ​បទ​នេះ​កាន់​ពីរោះ​និង​ប្លែក​មួយ​កម្រិត​ទៀត។

៧. “Girls Like You” ច្រៀង​ដោយ Maroon 5 feat. Cardi B

បទ​ចម្រៀង​នេះ​ល្បី​ខ្លាំង​តាម​រយៈ​​វីដេអូ​ចម្រៀង​ដោយ Adame Levine បាន​ច្រៀង​បទ​នេះ​ ខណៈ​មាន​ការ​ចូលរួម​សម្ដែង​ជាមួយ​តារា​ស្រី​ល្បីៗ​នៅ​ហូលីវូដ​ជា​ច្រើន​សន្ធឹកសន្ធាប់។

៨. “Help Us to Love” ច្រៀង​ដោយ Tori Kelly feat. The Hamiltones

ក្នុង​បទ​ចម្រៀង​នេះ Tori Kelly បាន​លើក​ឡើង​ពី​បញ្ហា​ផ្សេងៗ​នៅ​ក្នុង​សង្គម​ និង​សំណូម​ពរ​ឲ្យ​មនុស្ស​ទាំង​អស់​ចេះ​ស្រលាញ់​គ្នា​ ជា​ធ្លុង​មួយ។

៩. “Call Out My Name” ច្រៀង​ដោយ The Weeknd

បទ​នេះ​ស្ថិត​នៅ​ក្នុង​អាល់ប៊ុម​ខ្នាត​ខ្លី​ "My Dear Melancholy” ដែល​មាន​បទ​ចម្រៀង​ស្នេហា​ចំនួន​៦​បទ ច្រៀង​រៀបរាប់​ពី​អតីត​សង្សារ​ខ្លួន Selena Gomez។ ក្នុង​បទ "Call Out My Name” តារា​រូប​នេះ​បាន​ច្រៀង​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​និង​ពិបាក​ចិត្ត​ក្រោយ​បែកបាក់​ស្នេហា​ជាមួយ Selena។

១០. “Moon River” ច្រៀង​ដោយ Frank Ocean

Frank Ocean បាន​បញ្ចេញ​បទ​នេះ​កាល​ពី​ថ្ងៃ​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់​ ដែល​ជា​បទ​ចម្រៀង​ Cover ដក​ស្រង់​ចេញ​ពី​ក្នុង​រឿង "Breakfast at Tiffany's” បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៦១។

១១.​ “Love Lies” ច្រៀង​ដោយ Khalid & Normani

នេះ​បទ​ចម្រៀង​ដ៏​ពិសេស​មួយ​ ដែល​បាន​ដាក់​បញ្ចូល​នៅ​ក្នុង​រឿង "Loves, Simon” បង្ហាញ​ពី​សំឡេង​ច្រៀង​ដ៏​ល្អ​របស់​អតីត​សមាជិក​ក្រុម​ចម្រៀង Fifth Harmony និង​តារា​ចម្រៀង​ថ្មី Khalid។

១២. “Getting Over You” ច្រៀង​ដោយ Lauv

ទោះ​បី​ជា​ទើប​តែ​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​នៅ​ឆ្នាំ ២០១៨​នេះ Lauv តែង​តែ​បញ្ចេញ​បទ​ចម្រៀង​ស្នេហា​លន្លង់លន្លោច​ជា​ច្រើន​បទ ធ្វើ​ឲ្យ​អ្នក​​ស្រក់​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន​ ប្រសិនជា​អ្នក​យល់​អត្ថន័យ​។

១៣. “For You” ច្រៀង​ដោយ Rita Ora feat. Liam Payne

បទ​នេះ​គឺ​ជា​បទ​ចម្រៀង​ដ៏​ល្អ​មួយ​ដក​ស្រង់​ចេញ​ពី​រឿង "Fifty Shades Freed” ច្រៀង​រៀប​រាប់​ពី​សេចក្ដី​ស្នេហា​ ដ៏​ផ្អែម​ល្ហែម។

១៤. “Faded Love” ច្រៀង​ដោយ Tinashe feat. Future

បន្ទាប់​ពី​ចាប់​ផ្ដើម​ល្បី​ខ្លាំង​កាល​ពី​ឆ្នាំ ២០១៤ ជាមួយ​បទ​ "2 On” ពេល​នេះ​ Tinashe កំពុង​តែ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មិន​ឈប់​ឈរ​ ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ថ្មី​មួយ​រូប​ដែល​អ្នក​គួរ​តែ​រំពឹង​មើល។

១៥.​ “You Make It Easy” ច្រៀង​ដោយ Jason Aldean​

​​​ ខុស​ប្លែក​ពី​បទ​ទាំង​១៤​ខាង​លើ បទ​នេះ​គឺ​ជា​បទ​ចង្វាក់​ Country ដែល​បង្ហាញ​ពី​អារម្មណ៍​ស្នេហា​របស់​លោក ​ពិត​ជា​រ៉ូមែនទិក​ខ្លាំង​ នឹក​ស្មាន​មិន​ដល់៕

ប្រភព៖ marieclaire ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់