• 2018-08-07 09:25:10
  • ព័ត៌មាន

សម្ដីចេញ​ពី​មាត់ Mark Prin សម្រាប់ Kimberley ផ្អែម​ជាងស្ករតាំងម៉ែ​ទៀត

  • 2018-08-07 09:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន​គូស្នេហ៍​តារា​សម្ដែង​ថៃ​ Mark Prin និង​ Kimberley បាន​នាំ​គ្នា​ទោ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​យ៉ាង​មាន​ក្ដី​សុខ​។

ដំណើរ​កម្សាន្ត​ជាមួយ​គ្នា​លើក​នេះ​ Mark និង​ Kim នៅ​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​លួច​សរសើរ​ពី​ភាព​ផ្អែម​ល្ហែមដែល​មាន​ចំពោះ​គ្នា។ ដោយសារ​រវល់​នឹង​ការងារ​រៀងៗ​ខ្លួន​ ទើប​គូ​នេះ​ឆ្លៀត​រក​ពេល​ល្អ​ណា​មួយ​ចំណាយ​ពេល​ដើរ​លម្ហែ​រួម​គ្នា។ ដូចនេះ​ទើប​ពួកគេ​សម្រេច​ទៅលេង​ប្រទេសជប៉ុនតែម្ដង។

Mark បាន​និយាយ​ថា៖​ «អំឡុង​ខែ​នេះ​ ប្រទេស​ជប៉ុន​ក្ដៅ​ណាស់ ហើយ​ពួកយើង​ទៅ​លេង​ ៤​ថ្ងៃ ហើយ​អាច​និយាយ​បាន​ថា​ជា​ដំណើរកម្សាន្ត​រយៈពេល​យូរ។ កន្លង​ទៅ​ នាង​មាន​ការងារ​ត្រូវ​ថត​ឥតល្ហែ ខ្ញុំ​ក៏​ចង់​ឲ្យ​គាត់ (Kim) បាន​សម្រាក​ខ្លះ»។

កាន់​តែ​ធ្វើ​ឲ្យ​គ្រប់​គ្នា​រំភើប​ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​នៅ​ពេល​ឮ​ Mark និយាយ​ថា​៖ «ខ្ញុំតាំងចិត្ត ចង់​ឲ្យ​ដំណើរ​កម្សាន្ត​​នេះ​ ជាកាដូអបអរ​ Kim បញ្ចប់​ការ​សិក្សា​»។

មិនទាន់អស់ទេ Mark នៅបន្ថែម​ទៀត​ថា ខ្លួនគ្មាន​អ្វី​ធំដុំ​ជូនជា​កាដូ​ចំពោះ​មិត្តស្រី​ទេ​ ដូចនេះ​មាន​តែ​រៀបចំ​ដំណើរ​កម្សាន្ត​មួយ​ និង​នាំ​សង្សារ​បណ្ដូល​ចិត្ត​ទៅ​ញ៉ាំ​អាហារ​នៅហាង​នេះ ហាងនោះ​ ថតរូប​លេង​ ព្រម​ទាំង​ទិញ​ឥវ៉ាន់​មួយ​ចំនួននៅ​ជប៉ុន​មុន​ត្រឡប់​មក​វិញ៕

ប្រភព៖ tvpoolonline ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់