• 2018-08-08 03:00:00
  • ព័ត៌មាន

បងៗ​អត់​នៅ កូន​ពៅ BIGBANG ធ្វើ​ត្រាប់តាម មើល​ហើយ​សើច​ចុក​ពោះ

  • 2018-08-08 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្នុង​​អំឡុង​ពេល​ធ្វើ​ការ​ប្រគំ​តន្ត្រី​ "The Great Seungri” សមាជិក​កូន​ពៅ​ក្រុម BIGBANG តារា​ចម្រៀង Seungri បាន​បង្ក​ភាព​សប្បាយ​រីករាយ​ជូន​អ្នក​គាំទ្រ​របស់​លោក ដោយ​ធ្វើ​កាយវិការ​តាម​សមាជិក​នីមួយៗ​ក្នុង​ក្រុម​ចម្រៀង BIGBANG។

ជា​ដំបូង លោក​ធ្វើ​កាយវិការ​តាម​តារា​ចម្រៀង Taeyang ដោយ​រៀបរាប់​ថា Taeyang ចូលចិត្ត​ធ្វើ​កាយវិការ​បែប​លក្ខណៈ​តារា​បរទេស។ ក្រោយ​មក​ក៏​ចូល​ដល់​ស្ទិល​របស់ G-Dragon។ Seungri ធ្វើ​កាយវិការ​ដើរ និង​ច្រៀង​តាម​តារា​ចម្រៀង G-Dragon។

រហូត​ដល់ តារា​ចម្រៀង Daesung កាយវិការ ការ​លេង​ទឹកមុខ​ពោរពេញ​ដោយ​កម្លាំង​ទាំង​ប៉ុន្មាន​ក្នុង​ការ​ប្រគំ​តន្ត្រី​កន្លង​មក ត្រូវ​បាន​តារា​ចម្រៀង Seungri យក​មក​បង្ហាញ​អ្នក​គាំទ្រ​ពេល​នេះ​ខ្ទិច​គ្មាន​សល់។ ចុង​ក្រោយ កូន​ពៅ BIGBANG បាន​ធ្វើ​ត្រាប់​តាម T.O.P។ ប្រសិន​បើ​ប្រិយមិត្ត​បិទ​ភ្នែក ហើយ​ស្ដាប់​នោះ ប្រាកដ​ជា​មិន​ដឹង​ថា​ជា​ Seungri ឬ​ក៏ T.O.P នោះ​ទេ៕

ចង់​ដឹង​ថា វីដេអូ​ធ្វើ​ត្រាប់​តាម​សមាជិក​នីមួយៗ គួរ​ឲ្យ​អស់​សំណើច​យ៉ាង​ណា​នោះ ទស្សនា​ខាង​ក្រោម​នេះ៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់