• 2018-08-08 08:22:01
  • ចម្រៀង

ដំណើរ​ការ​ជិត​​៣ខែ ទីបំផុត​ជិត​រក​ឃើញ​អ្នក​ឈ្នះ ​អាហារូបករណ៍​​ផ្នែក​តន្ត្រី​ទាំង ១០ ហើយ

  • 2018-08-08 08:22:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​សម្ដែង​សមត្ថភាព​ដើម្បី​​ប្រលង​ប្រជែង​យក​អាហារូបករណ៍​ផ្នែក​តន្ត្រី​​​ជា​លើក​ដំ​បូ​ង កំពុង​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​ដើម្បី​រក​ឈ្នះ​ចំនួន​១០​រូប​ទទួល​យក​​អាហារូបករណ៍​ ក្នុង​ចំណោម​អាហារូបករណ៍​ទាំង ១០ ​ប្រភេទ របស់​កម្មវិធី The Sound Initiative នៅ​ចុង​ខែ​នេះ​។

ក្រោយពី​​ទទួល​បាន​ការ​ដាក់ពាក្យ​ពី​បេក្ខភាព​ចំនួន ១៥០រូប និង​បាន​ចម្រាញ់​សល់​ត្រឹមតែ ៣០នាក់​មក​សិក្សា​លើ​ជំនាញ​​ច្រៀង​ និង​ផលិតន្រ្តី​ ក្នុង​វគ្គ​​សិក្សា“bootcamp"។ ពេល​នេះ​ពួកគេ​កំពុង​​​ពង្រឹង​សមត្ថភាព​​បន្ថែម​ទៀត សម្រាប់​ប្រកួត​នៅ​វគ្គ​ក្រោយ​ដើម្បី​ដណ្ដើម​​យក​ឲ្យ​បាន​អាហារូបករណ៍​​សិក្សា​ផ្នែក​តន្រ្តី​ Free ​រយៈពេល​ពេញ​មួយ​ឆ្នាំ។

កញ្ញា Laura Mam បាន​បញ្ចេញ​មតិ​ថា៖ "សិស្ស​ទាំងអស់​ក្នុង TSI Bootcamp បាន​បង្ហាញ​សក្ដានុពល​រៀងៗ​ខ្លួន។ ខ្ញុំ​មាន​មោទកភាព​ខ្លាំង​ណាស់​ ដែល​បាន​ឃើញ​នូវ​ភាព​ច្នៃប្រឌិត​របស់​ពួកគាត់។ ហើយអ្នក​ទាំង ១០ ដែល​នឹង​ជាប់​នោះ នឹង​ទទួល​បាន​អាហារូបករណ៍​ពេញលេញសម្រាប់​វគ្គ​បណ្ដុះបណ្ដាល​នេះ ដែល​ជួយ​អោយ​ពួកគាត់​អាច​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួកគាត់​ក្នុង​ការ​ដឹកនាំ​​អ្នក​ជំនាន់​ក្រោយៗ​ទៀត និង​ជួយ​តម្រង់​ទិសដៅ​នៃ​ឧស្សាហកម្ម​តន្ត្រី​នៅ​​កម្ពុជា​នា​ពេល​ខាង​មុខ"។

នៅ​ចុងខែ​នេះ TSI នឹង​ប្រកាស​ពី​អ្នក​ដែល​នឹង​ជាប់​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទាំង ១០ រូប ដែល​នឹង​បាន​ជ្រើស​រើស​ឲ្យ​​សិក្សា​សម្រាប់​អាហារូបករណ៍​​នៅ​ "​វិជ្ជាឋាន​តន្ត្រី​" ដែល​នឹង​ចាប់​ផ្ដើម​នៅ​ចុងខែ​សីហា​នេះ។

ក្នុង​នោះ​លោក អ៊ូង សូរិយា នាយក​ផ្នែក​តន្ត្រី​នៃ TSI បាន​​លើក​ឡើង​ថា៖ "ការ​​បណ្ដុះបណ្ដាល និង​​ណែនាំ​ទៅដល់​អ្នកនិពន្ធ​បទ​ចម្រៀង ផលិត​ករ និង​តន្ត្រីករ នឹង​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ឧស្សាហកម្ម​តន្ត្រី​នៅ​កម្ពុជា​នា​ពេល​អនាគត៕

មតិយោបល់