- 2018-08-08 07:51:24
- ព័ត៌មាន
ពូកែថាអត់ចេះរ៉េប Kris Wu ដាក់មួយបទ អ្នករិះគន់ស្ងាត់មាត់ជ្រាប
- 2018-08-08 07:51:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពូកែថាអត់ចេះរ៉េប Kris Wu ដាក់មួយបទ អ្នករិះគន់ស្ងាត់មាត់ជ្រាប
ចន្លោះមិនឃើញ
តារាចម្រៀង Kris Wu ជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំប្រទេសចិន និងត្រូវបានអញ្ជើញមកធ្វើជាគណៈកម្មការម្ដងទៀតសម្រាប់រដូវកាលទី ២ នៃកម្មវិធី "The Rap of China” ដែលជាកម្មវិធីប្រកួតប្រជែងរ៉េបជាភាសាចិន។
ទោះបីជាទទួលបានភាពល្បីល្បាញខ្លាំងយ៉ាងណាក៏ដោយ អតីតសមាជិកក្រុម EXO រូបនេះ នៅតែចៀសមិនផុតពីមតិរិះគន់ពីមហាជនមួយចំនួនដដែល។ ភាពជោគជ័យក្នុងវិស័យចម្រៀង និងការងារផ្សេងទៀត នៅតែមិនអាចបញ្ឈប់មហាជនមិនឲ្យរិះគន់លោកថាជាតារារ៉េបដ៏អន់ម្នាក់ ខណៈមនុស្សមួយចំនួនទៀតនិយាយចំអកថា៖ "គេគ្មានស្គាល់អ្វីថាជារ៉េបនោះទេ"។
ជាមួយគ្នានោះ ជាការឆ្លើយតបទៅនឹងមតិរិះគន់ តារាចម្រៀង Kris Wu បានចេញបទចម្រៀងមួយដែលមានចំណងជើងថា "Skr” ជាបទមានរយៈពេលតែ ២នាទី និង ៤៤វិនាទីតែប៉ុណ្ណោះ។ បទនេះដែរ ត្រូវបាននិពន្ធ និងច្រៀងដោយ លោកផ្ទាល់ ដែលសរសេរឡើងក្នុងគោលបំណងឆ្លើយតបទៅកាន់អ្នករិះគន់លោកថាមិនស្គាល់អ្វីដែលហៅថាការរ៉េប៕
ទស្សនាបទចម្រៀងខាងក្រោម៖