• 2018-08-09 02:30:58
  • ព័ត៌មាន

ធ្លាប់ជាក្មេងតូចញ៉េប​ ខានជួបប៉ុន្មានឆ្នាំសោះ តារាទាំងនេះធំលឿន​វ៉ាដាច់រៀមច្បង

  • 2018-08-09 02:30:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​កន្លង​ទៅ​ជា​ច្រើន​ឆ្នាំ​ តារា​ក្មេង​ៗ​មួយ​ចំនួន​បាន​ចម្រើន​វ័យ​លឿន​គួរ​ឲ្យ​កត់​សម្គាល់​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​ចំណាំ​មិន​ចង់​បាន​ទៀត​ផង។

កាន់​តែ​មិនគួរ​ឲ្យ​ជឿ​ជាង​នេះ​ទៅ​ទៀត​នោះ​ នៅ​ពេល​តារា​ក្មេងៗ​ជួប​នឹង​តារា​រៀមច្បង​ជាថ្មី​ក្រោយ​បែក​គ្នា​មួយ​រយៈ​មក​ គ្រប់​គ្នា​កាន់​តែ​ភ្ញាក់​ផ្អើល​ព្រោះ​មិន​ស្មាន​ពួកគេ​ធំ​ពេញ​រូបពេញ​រាង​លឿន​បែប​នេះ​សោះ។

១. តារាសម្ដែង​ Park Shin Hye និង​តារា​រួម​ជំនាន់ Baek Sung Hyun

នៅ​ឆ្នាំ​ ២០០៣ Park Shin Hye និង​ Baek Sung Hyun តែង​ស្ថិត​ក្នុង​បេះ​ដូង​អ្នក​គាំទ្រ​ជាច្រើន​ ពេល​សម្ដែង​រឿង​ "Stairway to Heaven”។

ដោយឡែក​ឈាន​ចូល​ឆ្នាំ ២០១៦ ស្រាប់​តែ​ពួកគេ​មាន​វាសនា​បាន​សម្ដែង​ជាមួយ​គ្នា​ម្ដង​ទៀត​ ក្នុង​រឿង​ "Doctors”។ កន្លង​ផុត​ជា​ច្រើន​ឆ្នាំ ពេល​នេះ​តារា​ប្រុសស្រី​ទាំង​ ២​ប្លែក​ខ្លាំង​ណាស់​ទាំង​វ័យ​ និង​សម្រស់​ ហើយ​សុទ្ធ​តែ​ជា​ទី​ប្រាថ្នា​របស់​បុរស​នារី​ជាច្រើន។

២. តារាសម្ដែង​ Kim So Hyun និង​ Nam Da Reum

តារា​តូច​ទាំង​ ២​នេះ​ បាន​ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ពេល​សម្ដែង​រឿង​ "The Suspicious Housekeeper” រួមគ្នា។

រហូត​ដល់​ឆ្នាំ ២០១៨​ពួកគេ​បាន​ប្រែប្រួល​រួបរាង​ចំណាំ​សឹង​មិន​ចង់​បាន ព្រោះ​ទាំង​ So Hyun Da Reumពេញ​កំលោះ​ក្រមុំ​គូរ​ឲ្យ​ស្រឡាញ់។

៣. តារាសម្ដែង​ Kim Yoo Jung និង​ Im Joo Hwan

ចំណែក​ Kim Yoo Jung បាន​បង្ហាញ​មុខ​ជាមួយ​រៀមច្បង​ Im Joo Hwan ក្នុង​ឆ្នាំ ២០០៩ តាម​រយៈ​រឿង​"Tamra The Island”។ ​

៥​ឆ្នាំ​ក្រោយ​ Yoo Jung និង​ Ji Hwan មាន​ឱកាស​ក្លាយ​ជា​ដៃគូ​ឧទ្ទេសនាម​អ្នក​ឈ្នះ​ក្នុង​កម្មវិធី​ Seoul Drama Awards។

៤. តារា​សម្ដែង​ Jin Ji Hee និង​រៀម​ច្បង​ Yoon Shi Yoon

Ji Hee និង​ Shi Yoon បាន​ជួប​គ្នា​ដំបូង​ក្នុង​ឆ្នាំ ២០០៩​ តាម​រយៈ​រឿង​ "High Kick Through The Roof”។

៨ឆ្នាំ​ក្រោយ​ អ្នក​ទាំង ២​បាន​ជួបគ្នា​ជាថ្មី​ ប៉ុន្តែ​លើក​នេះ​ Ji Hee ពេញ​រូបពេញ​រាង​ក្លាយជា​ស្រីស្អាត​ស្រេច។

៥.តារាសម្ដែង​ Yeo Jin Goo និង​រៀម​ច្បង​ Park Bo Young

ក្នុង​ឆ្នាំ​ ២០០៨​ Yeon Jin Goo បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ SBS Drama Awards ជាមួយ​ Park Bo Young ដែល​កាល​នោះ​នៅ​ជា​ក្មេង​តូច​ពូកែ​អៀន​ម្នាក់​នៅឡើយ។

អ្នក​ណា​ទៅ​នឹក​ស្មាន​ដល់​ ត្រឹម​ ៦​ឆ្នាំ​សោះ​ Jin Goo ចម្រើន​វ័យ​ខ្លាំង​ ខ្ពស់​ជាង​ Bo Young ទៅ​ទៀត។ មួយ​វិញ​ទៀត​អ្នក​ទាំង​ ២​ក៏​មាន​ឱកាស​បាន​ក្លាយ​ជា​ពិធីករ​ជាមួយ​គ្នា​ក្នុង​កម្មវិធី​ Green D ragon Awards ឆ្នាំ ២០១៤។

៦. តារាសម្ដែង​ Wu Lei និង​រៀមច្បង​ Fan Bingbing

“កញ្ជ្រោង​កន្ទុយ​៩" តារា​សម្ដែង​ស្រី Fan Bingbing និង"ណាចា" Wu Lei ទើប​តែ​មាន​ឱកាស​ជួប​គ្នា​សារ​ជា​ថ្មី​បន្ទាប់​ពី​ធ្លាប់​សហការ​គ្នា​កាល​ពី​១២​ឆ្នាំ​មុន។

៧. តារាសម្ដែង​ Ashton Chen និង​រៀមច្បង​ Jimmy Lin

ឆ្នាំ​ ១៩៩៤ Jimmy ដែល​កាល​នោះ​មាន​អាយុ​ ២០​ឆ្នាំ​ បាន​សម្ដែង​រឿង​ជាមួយ​ក្មេង​តូច​ Ashton។ ២២​ឆ្នាំ​ក្រោយ​ ទើប​អ្នក​ទាំង​២មាន​ឱកាស​ជួប​គ្នា​ម្ដង​ទៀត​ អំឡុង​ពេល​ថត​រឿង​ឲ្យ​ឈិនឡុង។​

៨. តារាសម្ដែង​ Ashton Chen និង​មិត្ត​រួម​ជំនាន់​ Steven Hao

ក្នុង​ឆ្នាំ ១៩៩៤​ ដូចគ្នា​ពួកគេ​ទាំង​ ២​បាន​សម្ដែង​រឿង​ល្បី​មួយ​រួម​គ្នា​ ជាតួ​សិស្ស​សៅលីញ។ ពេល​នោះ​ Ashton មាន​អាយុ​ ៦ឆ្នាំ ស្របពេល​ Steven ទើប​ឈាន​ចូល​អាយុ ៤ឆ្នាំ។

១៧ឆ្នាំ​ក្រោយ​ ទើប​អ្នក​ទាំង​ ២​បាន​ជួប​គ្នា​ទៀត​ ហើយ​គ្រប់​គ្នា​ភ្ញាក់​ជា​ខ្លាំង​ពេល​ឃើញ​ពួកគេ​ចម្រើន​វ័យ​បែប​នេះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់