• 2018-08-09 02:40:00
  • ចម្រៀង

ជម្រើស​បទ​ចម្រៀង​អង់គ្លេស​២០​បទ គួរ​តែ​ស្ដាប់​ពេល​អ្នក​បែក​បាក់​ស្នេហា

  • 2018-08-09 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​អ្នក​ណា​ក៏​ទទួល​ស្គាល់​ដែរ​ថា តន្ត្រី​ជា​ឱសថ​ដ៏​សក្ដិសិទ្ធិ​មួយ​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​រីករាយ​ សប្បាយ​និង​រំសាយ​ទុក្ខ​ ប៉ុន្តែ​ពេល​ខ្លះ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​យំ​និង​បញ្ចេញ​នូវ​ភាព​គ្រាំគ្រា​ចិត្ត​ប៉ុន្មាន​ឲ្យ​អស់​តាម​រយៈ​បទ​ភ្លេង។ ដូច្នេះ​ហើយ​ប្រសិន​ជា​អ្នក​ទើប​តែ​បែក​បាក់​ស្នេហា​ បទ​ចម្រៀង​ទាំង​នេះ​ ពិត​ជា​អាច​ឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ​ឡើង​វិញ និង​ពង្រឹង​អារម្មណ៍​ដើម្បី​ជីវិត​ទៅ​ថ្ងៃ​អនាគត។

តួយ៉ាង​បទ "Love Yourself” របស់​ Justin Bieber បង្ហាញ​ពី​អារម្មណ៍​ឯករាជ្យ​របស់​ខ្លួន ដែល​​អ្នក​មិន​ត្រូវ​ខ្វល់​ពី​អ្នក​ណា​ដែល​មិន​សាក​សម​ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ខ្លួន​ឯង​វិញ។ ខុស​ប្លែក​ពី​បទ "Stay” របស់​ Rihanna ដែល​ច្រៀង​អង្វរ​គូ​ស្នេហ៍​កុំ​ឲ្យ​ចេញ​ទៅ​ណា​ចោល​ខ្លួន។ ចំណែក​ឯ​បទ "Happier” របស់​ Ed Sheeran វិញ​គឺ​លោក​ច្រៀង​ជូន​ពរ​ឲ្យ​សង្សារ​ចាស់​មាន​សេចក្ដី​សុខ​ចំពោះ​ស្នេហា​ថ្មី។

អីចឹង​! មក​ស្ដាប់​បទ​ទាំង​២០​នេះ​ទាំង​អស់​គ្នា! ប៉ុន្តែ​កុំ​ភ្លេច​ត្រៀម​កន្សែង​ជូត​ទឹក​ភ្នែក​ផង!

១. "Call Out My Name" - The Weeknd

២. "Stay" - Rihanna feat. Mikky Ekko

៣. "Love Yourself" - Justin Bieber

៤. "Skinny Love" - Birdy

៥. "Someone Like You" - Adele

៦. "Stitches" - Shawn Mendes

៧. "Back to Black" - Amy Winehouse

៨. "Somebody That I Used to Know" - Gotye

៩. "Let Her Go" - Passenger

១០. "Stay With Me" - Sam Smith

១១. "Irreplaceable" - Beyoncé

១២. "Happier" - Ed Sheeran

១៣. "Fix You" - Cold Play

១៤. "Green Light" - Lorde

១៥. "Since U Been Gone" - Kelly Clarkson

១៦. "We Are Never Ever Getting Back Together" - Taylor Swift

១៧. "New Rules" - Dua Lipa

១៨. "Survivor" - Destiny's Child

១៩. "Dancing Own My Own" - Robyn/Calum Scott

២០. "Stronger" - Britney Spears

អត្ថបទ៖ ធារ៉ូ

មតិយោបល់