• 2018-08-09 08:46:40
  • ព័ត៌មាន

សុខ ចាន់ផល លើកឡើងពីសិល្ប៍វិធីតែងនិពន្ធ ធ្វើឲ្យប្រិយមិត្តជក់ចិត្តដកមិនរួច

  • 2018-08-09 08:46:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរឿងរ៉ាវជាច្រើនក្នុងសៀវភៅប្រលោមលោក ឬជាភាពយន្តក្តី អ្នកនិពន្ធមិនប្រាកដថាឆ្លងកាត់​ឬ​មានបទពិសោធន៍ខ្លួនឯងនោះទេ ព្រោះមនុស្សម្នាក់ៗមានរឿងរ៉ាវជីវិតខុសៗគ្នា បញ្ហាខុសៗគ្នា តែ​អ្នក​និពន្ធបែបជាអាចសរសេរចេញដូចជារឿងរបស់ខ្លួន ធ្វើឱ្យអ្នកអាន ស្តាប់ឬទស្សនា សាច់រឿង​​ហាក់​ចូល​ដល់​ក្រអៅបេះដូង​អ្នកនិពន្ធ​បាន នេះ​បើតាមការរៀបរាប់របស់អ្នកនិពន្ធ​មនោសញ្ចេតនា សុខ ចាន់​ផល។

អ្នកនិពន្ធ សុខ ចាន់ផល

សិល្ប៍វិធីរបស់អ្នកនិពន្ធម្នាក់ក្នុងការតែងនិពន្ធមានខុសៗ គ្នាទៅតាមទស្សនៈ និងទេពកោសល្យ ចំពោះ អ្នកនិពន្ធ វ័យ ៣៤ឆ្នាំរូបនេះវិញយល់ថា ហេតុតែលោកអាចតែង​និពន្ធ ឬក៏អាចសរសេររឿង​ទាក់ចិត្ត​អ្នក​អាន​បាន​ច្រើន មកពី​ការ​សរសេរ​របស់​លោក​បង្ហាញ​ពី​រឿង​រ៉ាវ​ដែល​អ្នក​អាន​មាន​អារម្មណ៍​ថា​ដូច​នឹង​រឿង​ខ្លួន​ឯង។ ការ​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​បែប​នេះ​អាច​ជា​ទេពកោសល្យ​មួយ​របស់​អ្នក​និពន្ធ​ផង​ដែរ​ ព្រោះ​មិនមែន​គ្នា​គ្រប់​អាច​ស្វែង​យល់​ពី​អារម្មណ៍​របស់​អ្នក​ដទៃ​បាន​នោះ​ដែរ​។

លោក សុខ ចាន់ផល និងតួគ្រប់សៀវភៅរបស់ខ្លួន

ក៏ប៉ុន្តែធ្វើយ៉ាងម៉េច​ដើម្បី​ស្វែងយល់​ពី​អារម្មណ៍របស់អ្នកដទៃ​បាន អ្នកនិពន្ធ សុខ ចាន់ផល បន្តថា តាមរយៈពេលធ្វើការក្នុងវិស័យតែងនិពន្ធនេះ លោកសង្កេតឃើញ​ថា​ការដែរ​ស្វែងយល់អារម្មណ៍អ្នក​ដទៃ​បាន​កើតឡើង​ពីការស្វែង​យល់​ពីអារម្មណ៍ខ្លួនឯង​ឱ្យបានសិន។ អ្នកនិពន្ធ រូបនេះ ពន្យល់ថា ការស្វែងយល់ពី​ខ្លួនឯង គឺដឹងថាខ្លួនឯងមានចរិក​លក្ខណៈបែបណា ហើយទទួលស្គាល់ខ្លួនឯង ទទួល​ស្គាល់ពីភាពខ្លាំង និងកម្សោយ​របស់​ខ្លួន​ឯង​ជា​មុន​សិន​។

សៀវភៅ របស់អ្នកនិពន្ធ សុខ ចាន់ផល

ជាក់ស្តែង​ការតែងនិពន្ធ​គឺជាសេរីភាព​ក្នុងការស្រមើលស្រមៃ​និងទស្សនៈ ការគិតមួយ​ដែលមាន​សច្ចៈ​ភាព និងគុណធម៌ នេះបើយោងតាមការផ្តល់និយមន័យ​របស់អ្នកនិពន្ធ សុខ ចាន់ផល។ រូបលោក​ក៏​បន្ត​ទៀត​ដែរ​ថា ជីវិត​ជា​អ្នក​និពន្ធ​មាន​ពេល​ខ្លះ​អ្នក​ដទៃ​ឃើញថា​ក្រក្រី​ មិន​មាន​មុខ​មាត់​ក៏​ពិតមែន​ តែ​អ្នក​និពន្ធ​មាន​ទ្រព្យ​សង្កត់​ចិត្ត​ឱ្យ​លះ​បង់​សេចក្ដី​លោភ​ និង​អាច​រីករាយ​ក្នុង​ដំណើរ​នៃ​ជីវិត​សើច​ញញឹម​បាន​ទោះ​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ណាមួយ​ក៏បាន​៕

អ្នកនិពន្ធ សុខ ចាន់ផល លើវេទិការចែករំលែកគំនិតក្នុងការតែងនិពន្ធ

អត្ថបទ៖ Sunny

មតិយោបល់