• 2018-08-10 02:23:05
  • ស្ទីលតារា

អុញនុះ! អែត វីន ចេញចរិតពិត ក្រោយគេទម្លាយរូបស្រាតម្ដងទៀត

  • 2018-08-10 02:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រូប​ថត​ស្រាត​ច្រើន​សន្លឹក​ត្រូវ​បាន​គេ​ទម្លាយ​ជា​ថ្មី​ម្ដង​ទៀត​ពាស​ពេញ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​​រួច​មក​បាន​ធ្វើ​ឲ្យ​កំលោះ​សង្ហា អែត វីន មាន​អារម្មណ៍​​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​មិន​នឹក​ស្មាន​ថា​មហា​ជន​នៅ​តែ​ស្រឡាញ់​គាំទ្រ​រូប​ថត​ចាស់​ៗ​របស់​លោក។

តួ​ឯក​ប្រុស​ក្នុង​រឿង​"ដួងច័ន្ទដួងចិត្ត"ថា៖​" ប្រសិន​បើ​មាន​ផលិតកម្ម​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​ ថត​ស្រាត​​បិទ​ពី​មុខ​បន្តិច​​ដូច​ពេល​មុន​ខ្ញុំ​ថត ព្រោះ​ខ្ញុំ​ខាន់​ថត​ Model ហ្នឹង​យូរ​ដែរ​ហើយ​បង។ សព្វ​ថ្ងៃ​ថត​តែ​កុន​ ហើយ​ខ្ញុំ​ក៏​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ដែល​រូប​ថត​សិច​ស៊ី​ខ្ញុំ​នៅ​តែ​មាន​អ្នក​ស្រឡាញ់​គាំទ្រ​​ពី​បង​ប្អូន"។​

អែត វីន បន្ថែម​ថា រូប​​ស្រាត​ដែល​បង្ហោះ​បិទ​បាំង​តែ​ពី​មុខ​​បន្តិច​​ថត​តាំង​ពី​ ៣ឆ្នាំ​​មុន​ម្ល៉េះ​ ពោល​គឺ​អំឡុង​ពេល​ចូល​ប្រឡូក​សិល្បៈ​លើក​ដំបូង​ ​មិន​សូវ​មាន​មហា​ជន​ចាប់​អារម្មណ៍​ និង​ស្គាល់​ច្រើន​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។ តែ​បន្ទាប់​​ពី​មាន​ឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​​តាម​រយៈ​​ការ​បង្ហោះ​រូប​សិច​ស៊ី។​​

​ ពេល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ធ្វើ​ឲ្យ​បណ្ដា​ផលិត​កម្ម​មួយ​ចំនួន​ទាក់​ទង​ អែត វីន ឲ្យ​ថត​ខ្សែ​ភាព​យន្ត​​ភាគ​ និង​ខ្នាត​ធំ​ជា​បន្ត​បន្ទាប់​រហូត​មាន​កេរ្តិ៍​បោះ​សំឡេង​នៅ​លើ​វិថី​សិល្បៈ​នា​ពេល​បច្ចុប្បន្ន​នេះ​។​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់