• 2018-08-10 02:27:16
  • ស្ទីលតារា

តារាល្បីៗណាខ្លះមានមុខក្នុងកម្មវិធីប្រគល់ពាន MAYA Awards 2018 ល្ងាចមិញ?

  • 2018-08-10 02:27:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគល់​ពាន​រង្វាន់​ប្រចាំ​ឆ្នាំ​ MAYA Awards 2018 បាន​ប្រារព្ធ​ឡើង​យ៉ាង​ឱឡារិក នៅ​សាល​ CDC Grand Ballroom ក្នុង​ទីក្រុង​បាងកក​ ប្រទេសថៃ ថ្ងៃ​ទី​ ០៨ ខែសីហា​ម្សិលមិញ​ ដោយ​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​ជា​ច្រើន។

ក្នុង​ចំណោម​តារាៗ​ដែល​មាន​វត្តមាន​កាល​ពី​យប់មិញ​នេះ​ មាន​គូ​ស្នេហ៍​១គូ​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ Janie និង​ Mickey ខណៈ​ពួកគេ​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ទទួល​ពាន​បែប​នេះ។ ក្រៅពី​អ្នក​ទាំង​២​ក៏នៅមាន​៖ Mark Prin, Bella Ranee, Yaya Urassaya, Peck Palitchoke, ក្រុម​ BNK48, Ice Apissada, Mik Thongraya, Opol Panissara និង​ស្វាមី ព្រម​ទាំង​តារា​ស្រី​ថ្មី​ចាស់​ជា​ច្រើន​នាក់​ទៀត។

ចូល​រួម​ពិធី​ដ៏​ពិសេស​នេះ​ តើ​តារា​ទាំង​នោះ​រៀបចំ​ខ្លួន​ស្អាត សង្ហា​យ៉ាង​ណា សូម​ទស្សនា​ដូចខាងក្រោម៖

Bella Ranee
Mark Prin
Yaya Urassaya
Mickey និង​ Janie
Peck Palitchoke
Opol និង​ស្វាមី
Sunaree Ratchasima
Mik Thongraya

ប្រភព៖ Mthai ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់