• 2018-08-10 03:19:13
  • ជីវិតតារា

តាម​ពិត អេ យ៉ា​នុត ស្រលាញ់​សិល្បៈ​តាំង​ពី​តូច តែ​ឪពុក​ឲ្យ​ហាត់​ប្រដាល់

  • 2018-08-10 03:19:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

មាន​លោកអេ ​ភូ​ថង ជា​ឪពុក​មានឈាម​ជ័រ​ជា​អ្នក​ប្រដាល់ និង​បាន​​ឲ្យចូល​ហាត់​ផ្នែក​នេះ​តាំង​ពី​វ័យ​ក្មេង រហូត​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ មហាជន​ជា​ច្រើន​គិត​ថា កញ្ញា អេ​ យ៉ា​នុត ​ប្រាកដ​ជា​ស្រលាញ់​ចូល​ចិត្ត​វិស័យ​ប្រដាល់​តាំង​ពី​កំណើត​ជាក់​ជា​មិន​ខាន។ ផ្ទុយ​ស្រឡះ​ យ៉ា​នុត​ ទម្លាយ​ថា តាំង​ពី​តូច​មក​ នាង​ស្រលាញ់​សិល្បៈ​ ។

កូន​ស្រី​ច្បង​រូប​នេះ ប្រាប់​ថា កាល​ពី​ក្មេង ​នាង​មើល​រឿង ឃើញ​គេ​ដើរ​តួ​ យ៉ា​នុត​ ចង់​ធ្វើ​ដូច​គេ​ដែរ។ តែ​ក្រុម​គ្រួសារ​របស់​នាង ភាគ​ច្រើន​ជា​អ្នក​ប្រដាល់ ហើយ​នៅ​ពេល​ឪពុក​ជំរុញ​ឲ្យ​ហាត់​ប្រដាល់ យ៉ា​នុត ​ក៏​តាម​ឪពុក។ និយាយ​ទៅ ការ​ស្រលាញ់​សិល្បៈ​តាំង​ពី​តូច​ វា​ជា​ក្តី​ស្រមៃ​ក្នុង​ចិត្ត​​​ ដែល​មិន​ធ្លាប់​គិត​ថា នឹង​មាន​ឱកាស​ចាប់​យក តែ​នៅ​ពេល​ហាត់​ប្រដាល់​យូរ​ទៅ ទើប​យ៉ា​នុត​ ដឹង​ថា វិស័យ​ប្រដាល់​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​នាង។

​​ចំពោះពេល​នេះ ទស្សនិកជន​មើល​ឃើញ​ថា ក្ដី​ស្រមៃ​របស់​អ្នក​ប្រដាល់​វ័យ​២០​ឆ្នាំ​រូប​នេះ បាន​ក្លាយ​ជា​ពិត ដោយ​នាង​បាន​សម្ដែង​ក្នុង​រឿង "​កញ្ញា​ជើង​ខ្លាំង" ឲ្យ​ស្ថានីយ​ទូរទស្សន៍​មួយ។ ​អ្វី​ដែល​រំភើប​ចិត្ត​​ខ្លាំង​​ទៀត​នោះ ទាំង​ប្រដាល់ និង​សិល្បៈ គឺ​សុទ្ធ​តែ​ឪពុក​របស់​នាង ​ជា​អ្នក​ត្រួសត្រាយ។ ប៉ុន្តែ​គ្រាន់​ថា ចំពោះ​ប្រដាល់ លោក​ អេ ភូ​ថង ចង្អុល​បង្ហាញ​ ប្រាប់​តិចនិក។ ចំណែក​សិល្បៈ​សម្ដែង​រឿង​វិញ យ៉ា​នុត​ ស្វែង​យល់​ដោយ​ខ្លួន​ឯង ដោយ​គ្មាន​អ្នក​បង្រៀន​ទេ ដោយសារ​ក្រុម​គ្រួសារ របស់​ក្មេង​ស្រី​រូប​នេះ មិន​មាន​អ្នក​ណា​ប្រឡូក​ក្នុង​វិស័យ​នេះ​។

​​ការសម្ដែង​រឿង​​លើក​ទី​មួយ​ យ៉ា​នុត ​ថា មាន​ការ​ពិបាក​ខ្លះ​ដែរ ដោយ​នាង​ហាត់​រៀន​សម្ដែង​ខ្លួន​ឯង​ ធ្វើ​កាយ​វិការ​នៅ​មុខ​កញ្ចក់។ ក្នុង​ចិត្ត​​របស់​ អេ យ៉ា​នុត​ នៅ​ពេល​នេះ ទាំង​សិល្បៈ និង​ប្រដាល់​ គឺ​ស្រលាញ់​ដូច​គ្នា៕

អត្ថបទ៖ លឹម សុនា

មតិយោបល់