• 2018-08-10 03:10:00
  • ភាពយន្ត

ភាពយន្ត​ទាំង​២០ នឹង​ធ្វើ​ឲ្យ​កក្រើក​នៅ​ហូលីវូដ​ឆ្នាំ​២០១៩

  • 2018-08-10 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ដែល​រដូវ​ក្ដៅ​ឆ្នាំ ២០១៨​នេះ​ជិត​កន្លង​ផុត​ទៅ​ហើយ ភាពយន្ត​ហូលីវូដ​ល្បីៗ​ជា​ច្រើន​ដូច​ជា "Avengers: Infinity War” និង "Deadpool 2” ជាដើម​សុទ្ធ​តែ​បាន​បម្រើ​អារម្មណ៍​ទស្សនិកជន​ទូទាំង​ពិភពលោក​ដែល​ចូលចិត្ត​ភាពយន្ត​ហូលីវូដ។

ឥឡូវ​មក​បែរ​អារម្មណ៍​សង្កេត​មើល​ភាពយន្ត​ ដែល​នឹង​បញ្ចេញ​នៅ​ឆ្នាំ​ក្រោយ​វិញ​ម្ដង​ ដោយ​ពោរពេញ​ទៅ​ដោយ​ភាពយន្ត​ល្បីៗ​ ព្រម​ទាំង​ត្រូវ​បាន​រំពឹង​ចាំ​មើល​ជា​ច្រើន​។

ទាំង​នេះ​ជា​កំពូល​​ភាពយន្ត​ហូលីវូដ​ទាំង​២០ ដាក់​បញ្ចាំង​ឆ្នាំ ២០១៩៖

១. X-Men: Dark Phoenix បញ្ចាំង​ខែ​កុម្ភៈ​ឆ្នាំ ២០១៩

ភាពយន្ត​នេះ​និយាយ​រៀប​រាប់​ពី​តួអង្គ Jean Grey និង​ថាមពល​ Dark Phoenix ដ៏​មហិមា​របស់​នាង​ ដែល​មាន​ឥទ្ធិពល​ខ្លាំង​ អាច​ធ្វើ​ឲ្យ​មាន​ភាព​ហានិភ័យ​ដល់​មនុស្ស​គ្រប់​គ្នា​លើ​ពិភពលោក។

២. Captain Marvel បញ្ចាំង​ខែ​មិនា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​បង្ហាញ​ពី Superhero ថ្មី​មួយ​ទៀត​ពី Marvel គឺ Captain Marvel។

៣. Dumbo បញ្ចាំង​ខែ​មិនា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​គំនូរ​ជីវចល​កូន​ដំរី​ត្រចៀក​ធំ​ពី Disney ឈ្មោះ Dumbo។

៤. Shazam! បញ្ចាំង​ខែ​មេសា​ឆ្នាំ ២០១៩

ក្មេង​ប្រុស​ម្នាក់​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ថាមពល​ពិសេស​ ដែល​អាច​ប្រែ​ក្រឡា​ជា​មនុស្ស​ពេញ​វ័យ​និង​មាន​កម្លាំង​ពិសេស​ផ្សេងៗ​ ហើយ​ក្លាយ​ជា​ Superhero មួយ​រូប។

៥. The Voyage of Doctor Dolittle បញ្ចាំង​ខែ​មេសា​ឆ្នាំ ២០១៩

អ្នក​ជំនាញ​ខាង​រូបវិទ្យា​ម្នាក់ ស្វែង​យល់​ថា​ខ្លួន​អាច​និយាយ​ជាមួយ​សត្វ​បាន។

៦. Avengers 4 ឬ Untitled Avengers បញ្ចាំង​ខែ​មេសា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​បន្ត​ពី "Avengers: Infinity War” និយាយ​រៀប​រាប់​ពី​បណ្ដា​ Superhero នៅ​សេសសល់​ស្វែង​រក​វិធី​ជួយ​សង្គ្រោះ​បណ្ដា​ Superheroផ្សេងៗ​ដែល​បាន​បាត់​បង់​ជីវិត។

៧. Detective Pikachu ​បញ្ចាំង​ខែ​ឧសភា​ឆ្នាំ ២០១៩

តារា​សម្ដែង Ryan Reynold ដែល​ស្គាល់​ថា​ជា​ Deadpool នឹង​បញ្ចូល​សំឡេង​តួអង្គ​ Pikachu ជា​រឿង​ដក​ស្រង់​ចេញ​ពី​វីដេអូ​ហ្គេម​របស់ Nintendo។

៨. John Wick 3: Parabellum បញ្ចាំង​ខែ​ឧសភា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ទី​៣ របស់​ស៊េរី​សាច់​រឿង John Wick។

៩. Aladdin បញ្ចាំង​ខែ​ឧសភា​ឆ្នាំ ២០១៩

ភាពយន្ត​តុក្កតា Aladdin នឹង​បង្ហាញ​ខ្លួន​ម្ដង​ទៀត​នៅ​រោង​កុន​ជា​លក្ខណៈ​ភាពយន្ត​សំដែង​ដោយ​តួអង្គ​មនុស្ស។

១០. Godzilla: King of the Monsters បញ្ចាំង​ខែ​ឧសភា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​វគ្គ​បន្ត​និយាយ​អំពី​រឿង​រ៉ាវ​របស់​សត្វ​ចម្លែក Godzilla។

១១. Charlie's Angels បញ្ចាំង​ខែ​មិថុនា​ឆ្នាំ​ ២០១៩

ភាពយន្ត​វីរនារី​ទាំង​៣​ ត្រូវ​គេ​ផលិត​ម្ដង​ទៀត ចូល​រួម​សម្ដែង​ពី Kristin Stewart និង Naomi Scott។

១២. ភាពយន្ត Annabelle វគ្គ​ថ្មី បញ្ចាំង​ខែ​កក្កដា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ទី​៣ នៃ​សែស្រឡាយ​រឿង "Annabelle”។

១៣. Spider-Man: Far From Home បញ្ចាំង​ខែ​កក្កដា​ឆ្នាំ ២០១៩

ជា​ភាពយន្ត Spider-Man វគ្គ​ថ្មី​និយាយ​រៀបរាប់​ពី​ហេតុការណ៍​កើត​ឡើង​ក្រោយ Avengers 4។

១៤. The Lion King បញ្ចាំង​ខែ​កក្កដា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ផលិត​ឡើង​វិញ​ពី​​ភាពយន្ត​ "The Lion King” បែប​គំនូរជីវចល​របស់ Disney។

១៥. Hobbs and Shaw បញ្ចាំង​ខែ​កក្កដា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ Spinoff ពី​ស៊េរី​រឿង Fast and Furious ចូល​រួម​សម្ដែង​ដោយ Dwayne Johnson និង Jason Statham។

១៦. The New Mutants បញ្ចាំង​ខែ​សីហា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​ថ្មី​មួយ​និយាយ​អំពី​មនុស្ស​បែប Mutant នៅ​វ័យ​ក្មេង​ព្យាយាម​ស្វែង​យល់​ពី​ថាមពល​ពិសេសៗ​របស់​ខ្លួន។

១៧. It: Chapter 2 បញ្ចាំង​ខែ​កញ្ញា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​វគ្គ​ថ្មី​របស់ It និយាយ​ពី​ក្រុម Losers Club ក្នុង​រយៈ​ពេល​២៧​ឆ្នាំ​ក្រោយ។

១៨. Wonder Woman 1984 បញ្ចាំង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩

និយាយ​អំពី​សាច់​រឿង​បន្ត​ពី​ Wonder Woman បញ្ចេញ​ឆ្នាំ ២០១៧។

១៩. Frozen 2 បញ្ចាំង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩

ជា​ភាពយន្ត​បន្ត​ពី​សាច់​រឿង "Frozen” បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៣។

២០. Star Wars: Episode IX បញ្ចាំង​ខែ​ធ្នូ​ឆ្នាំ​ ២០១៩

ជា​ភាពយន្ត​ចុង​ក្រោយ​នៃ​ Trilogy ថ្មី​របស់​ស៊េរី​រឿង Star Wars៕

​​

អត្ថបទ៖ ធារ៉ូ

មតិយោបល់