• 2018-08-10 04:15:34
  • ជីវិតតារា

​​​​​ច្រើនសន្លឹក ប៉ែន ចំរ៉ុង និងប្រពន្ធថ្មីតាមគ្នាស្អិតដូចស្ករតាំងម៉ែ

  • 2018-08-10 04:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទំនាក់​ទំនង​ ប៉ែន ចំរ៉ុង ជាមួយ​នារី​ម្នាក់​​​​ហៅ​លោក​ថា "ប្ដី" ពេញ​ៗ​មាត់​កាល​ពី​ថ្ងៃ​ខួប​កំណើត​កន្លង​ទៅ​ កាន់​តែ​ផ្អែម​ល្ហែម​​​ខ្លាំង​ឡើង។ គ្រប់​ពេល​មាន​កម្មវិធី​តូច​ធំ​នៅ​ក្នុង​សិល្បៈ​អ្នក​ទាំង​ពីរ​តែង​តែ​​បណ្ដើរ​គ្នា​ត្រសង​ទៅ​ចូល​រួម​​ដូច​ប្ដី​ប្រពន្ធ​ទើប​តែ​រៀប​ការ​ថ្មោងថ្មី។

ក្រោយ​​ពី​​បង្ហាញ​មុខ​ប្រពន្ធ​ថ្មី​ឲ្យ​មហា​ជន​​ក៏​ដូច​ជា​មិត្តភ័ក្ដិ​​សិល្បៈ​សិល្បៈ​បាន​ដឹង​ជា​សាធារណៈ​ហើយ​នោះ ប៉ែន ចំរ៉ុង ថែម​ទាំង​បាន​​នាំ​ នាង​ទៅ​​លេង​សាច់ញាតិ​បង​ប្អូន​​​នៅ​ឯ​ខេត្ត​បាត់​ដំបង​ទៀត​​ផង មុន​​ពេល​សម្រេច​ចិត្ត​ចូល​រោង​ការ​នៅ​ថ្ងៃ​ណា​មួយ។

ការ​បើក​ចំហ​ទំនាក់​ទំនង​ស្នេហា​ជាមួយ​នារី​ស្រស់​សោភា មក​ពី​ខេត្ត​បាត់​ដំបង​​ដូច​គ្នា​នេះ​ដែរ ប៉ែន ចំរ៉ុង មិន​បាន​កំណត់​ថ្ងៃ​ចូល​រោង​ការ​​ពេល​ណា​នៅ​ឡើយ​ទេ។ ដោយ​លោក​ គ្រាន់​តែ​និយាយ​យ៉ាង​ខ្លី​ថា៖" អំឡុង​ពេល​នេះ​ខ្ញុំ​សុំ​មិន​បក​ស្រាយ ជុំវិញ​រឿង​ស្នេហ៍​ថ្មី​នេះ​ទេ ឲ្យ​ខ្ញុំ​សុំ​ទោស​​ផង​បាទ"។​

ចុចអាន៖បែកធ្លាយមុខមាត់​ប្រពន្ធ​ថ្មី​​ ប៉ែន ចំរ៉ុង (វីដេអូ​)

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់