• 2018-08-12 01:36:41
  • ស្ទីលតារា

មកមើលស្ទីលកាលីបៗ ពី គង់ ចាន់ស្រីមុំ ក្រោយសម្រាលកូនហើយ

  • 2018-08-12 01:36:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែងអ្នកនាងគង់ចាន់ស្រីមុំ ពិតជាពូកែមែនទែន​មិនសរសើរមិនបានទាក់ទងនឹងការច្នៃប្រឌិតខ្ពស់ ចំពោះការរៀបចំ​តុបតែងកាយ​ការស្ទីលម៉ូតសម្លៀកបំពាក់និយាយចំពិតជាប្លែករហូតតែម្តងហាក់គ្មានភាពដដែលនោះទេ។​ ក្រោយពីរៀបការរួច តារាសម្តែងស្រី គង់ ចាន់ស្រីមុំ និងស្វាមី លោក គឹម សីហា តែងបង្ហាញក្តីស្រលាញ់ និងយកចិត្តទុកដាក់ រវាងគ្នាជារឿយៗ មិនថានៅទីណា កន្លែងណាក៏ដោយ ទាំងការងាររកស៊ី ពិសេសសូម្បីតែកូនស្រីសំណព្វតូច ម៉ូម៉ូ របស់អ្នកម្តាយហាយសូ​រូបនេះ​ក៏​សុទ្ទតែប៊្រេន​តាំង​ពី​តូប​ទៅ​ហើយ។

លើសពីនេះ​រូបភាពជាច្រើនសន្លឹកថ្មីប្លែកៗទៀត របស់អតីតតារារូបនេះបានបង្ហោះចូលបណ្តាញសង្គមនិងIG​របស់​ខ្លួនការពី​កន្លង​ទៅ​ថ្មី​ៗ​នេះ ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង និងមានអ្នកចុចLike Shareយ៉ាងច្រើន ព្រោះតែ​សង្កេតមើល​ការលេង​ស្ទីល​តុប​តែង​ខ្លួន​ក៏ដូច​ជា​សម្លៀក​បំពាក់ពិត​ជាប្លែ្កក​នឹង​ទាក់​ទាញ​ដូចការ​ទើប​តែ​ស្រលាញ់​គ្នា​ថ្មី​ថ្នោង​អីចឹង​ ពិសេស​ដូចក្រុម​តារា​ចម្រៀង​ K-POP​កូរ៉េខ្លាំងមែនទែន ជាមួយនឹងកាយវិការផ្អែមល្ហែមរបស់ លោក គឹម សីហា បានធ្វើឲ្យនារីៗច្រណែននឹងអ្នកម្តាយហាយសូនេះមិនស្ទើរទេពីភាពស៊ីវិល័យ ការរស់​យ៉ាងហាយសូ​ និងមុខជំនួញ​ គ្រឿងសម្អាង ហាងសម្លៀកបំពាក់ជាច្រើន​កន្លែងរបស់​គ្រួសារអតីតតារាទាំង២នេះ៕

ចង់ដឹង​ថាប្លែក​នឹង​ហាយសូ​ដូចតារាចម្រៀង​K-POPយ៉ាងណា​មើល​រូប​ខាង​ក្រោម​៖​

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់