• 2018-08-10 08:54:21
  • ភាពយន្ត

ក្រោយប្រកាសឈប់ផលិតរឿងឥឡូវ ចាន់ណា រ៉ូណាន់ ត្រៀមចេញស្នាដៃថ្មីនៅថ្ងៃស្អែកនេះ

  • 2018-08-10 08:54:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតផលិករកំលោះ​រូប​សង្ហារ​ លោក​ ចាន់ណា រ៉ូណានដែលជាម្ចាស់ ផលិតកម្ម ឥន្ទ្រា និម្មិត បន្ទាប់​ពី​ស្ងប់​ស្ងាត់​ក្នុង​វិស័យ​ភាព​យន្ត​មួយ​រយៈ​ខ្លីមក​​ ពេល​នេះ​លោក​បាន​បញ្ចេញ​ស្នាដៃ​ថ្មី​មួយ​ទៀត​ហើយ​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ដែល​ជា​ស្នាដៃនិពន្ធ​និង​ដឹក​នាំ​រឿង​ដោយរូប​លោក​ផ្ទាល់​នឹង​មាន​ការ​បើក​ក្រុង​ពលី​នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​ ឆ្នាំ២០១៨ គឺថ្ងៃស្អែក​នេះ​ហើយ ។

ជាក់ស្តែង ​ក្រោយ​ការ​បញ្ចេញ​ពត៌មាន​ទាក់ទង​ទៅ​​នឹង​ការ​ដែល​លោក​ត្រឡប់​មក​ក្នុង​វីស័យ​ផលិត​ភាព​យន្តវិញ​នោះ​គឺ​លោក​បាន​ផ្តល់​ការ​សម្ភាសន៍​មក​កាន់​Sabay ថា៖ ក្រោម​ហេតុ​ផល​២ ​ដោយទី​១-លោក​ស្រលាញ់​វីស័យ​ភាពយន្តនេះ​ខ្លាំង​ណាស់ លោក​ពិត​ជាមិនដែល​ចង់​បោះ​បង់​ម្តង​ណា​ទេ​ចំណែក២-ព្រោះ​លោក​កំពុង​ដាក់​ពាក្យ​សុំ​សិទ្ធ​បើក​ផលិត​កម្ម​ថ្មី​ផ្ទាល់​របស់​លោក​នឹង​រង់ចាំ​តែ​លិខិត​អនុញ្ញាត​ធ្លាក់មកលោក​នឹង​ប្រឡូក​ឲ្យពេញ​ថឹង​តែ​ម្តង។

​បន្ថែម​លើស​ពីនេះ ពេល​ដើម្បី កុំ​ឲ្យ​ខាត​ពេល​រង់ចាំយូរ​លោក​ក៏​បាន​យើងខ្សែ​រឿង​ថ្មី ដែល​និពន្ធ​ដោយរូប​លោកផ្ទាល់​មក​ជជែក​ជាមួយ​ដៃ​គូ​ផលិតកម្ម​LD ហើយ​ពួក​យើង​សម្រេច​សហការ​ការងារ​ផលិត​រួម​គ្នា​ដែល​ម្តង​ក្នុងខ្សែ​រឿង​ថ្មី នេះ​ដែល​យើង​នឹង​ធ្វើការ​ក្រុង​ពលី​ថ្ងៃ​ស្អែក​នេះសម្រាប់​ការ​ដាក់ទុន​ក្នុង​រឿង​ថ្មីគឺ​៥០%ម្នាក់ ហើយ​លោក​សុំ​មិន​បង្ហើរ​ចំណង​ជើង​ដោយ​សុំ​លាក់​សិន​ព្រោះ​ខាងផលិតកម្ម​ទាំង​២​ដាក់​ឲ្យអ្នកគាំទ្រ​ជួយដាក់ឈ្មោះ​និង​មួយ​ទៀត​មាន​ការឆ្លើយ​យក​រង្វាន់​នៅ​ថ្ងៃ​ស្អែក។

រីឯតួសម្តែង​ក្នុង​រឿង​មាន​ដូចជាៈ លោក ទ្រី តារាវុធ, កញ្ញា​សួង​ស៊ី​ធឿន,​លោក​ភី​ម៉ៃ​, តារា​កំប្លែងយេ​យេ, លោក​សា​តាន់, លោក​ដូ​រីកូ និង​ជាមួយ​តារា​កិត្តយស​ជាច្រើន​រូបទៀត ហើយ​លោក​សន្យា​ថា​នឹង​ផ្តិតយក​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត​ក្នុង​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេសយើង នឹងចំណី​អារម្មណ៍​ថ្មី​ប្លែក​ចែក​ជូន​អ្នក​គាំទ្រ​ ពិសេសសូម​ជួយ​គាំទ្រស្នាដៃ​និពន្ធ​នឹង​ដឹក​នាំ​រឿង​របស់សារ​ជាថ្មី​ផង៕

តើជាពិតរឺយ៉ាងមើលរូបភាេះខាងក្រោម៖

សម្ភាសន៍ និង​ ផ្តល់សិទ្ធរូបភាពដោយ៖ លោក​ចាន់ណា រ៉ូណាន

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់