• 2018-08-10 09:43:24
  • ព័ត៌មាន

Chanyeol ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារទង្វើអ្នកគាំទ្រនៅព្រលានយន្តហោះ (វីដេអូ)

  • 2018-08-10 09:43:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ទឹក​ចិត្ត​ស្រឡាញ់​លើសលប់​ពេក​អ្នក​គាំទ្រ​បែរ​ជា​បង្ក​រឿង​ខ្លះ​ចំពោះ​តារា​សំណព្វចិត្ត​របស់​ខ្លួន​ឲ្យ​មាន​អារម្មណ៍​មិនស្រួល​ ព្រោះ​តែ​ទង្វើ​របស់​ពូកគេ​ទៅវិញ។

តួយ៉ាង​ដូច​ពេល​នេះ​ Chanyeol តារា​ចម្រៀង​ប្រចាំ​ក្រុម​ EXO បាន​ក្លាយ​ជា​ជន​រងគ្រោះ​ ដោយសារ​អាកប្បកិរិយា​របស់​អ្នក​គាំទ្រ​មួយ​ចំនួន​ធ្វើ​ដាក់​នៅព្រលាន​យន្តហោះ Incheon International Airport។

រឿង​ចៃដន្យ​នោះ​កើត​ឡើង​ នៅពេល​អ្នក​គាំទ្រ​ម្នាក់​បាន​រត់​តាម​ប្រកិត​ Baekhyun និង​ Chanyeol ប៉ុន្តែ​ជ្រុល​បែរ​ជា​ជ្រុល​ទៅ​បុក​ខ្នង​ Chanyeol ពីក្រោយ​មួយ​ទំហឹង។

ភ្លាមៗ​នោះ​ សមាជិក​ក្រុម​ EXO រូបនេះ​បាន​បែរ​មុខ​ញញឹម​ដាក់​អ្នក​គាំទ្រម្នាក់​នោះ​ ប៉ុន្តែ​បង្កប់​អារម្មណ៍​មិនសប្បាយ​ចិត្ត​​​​​​​​​​​​​​​​​​​​​ឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់