• 2018-08-10 10:20:20
  • ព័ត៌មាន

អុញ!អត់ទាន់រៀបការផង ដេនី ក្វាន់ ឃ្លានម្ជូរចាញ់កូនបាត់(វីដេអូ)

  • 2018-08-10 10:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មួយ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​យ៉ាង​បំផុត​​​​​ដែល​កញ្ញា ដេនី ក្វាន់ ចាញ់​កូន​ឃ្លាន​ម្ជូរ​ប្រាប់​អ្នក​​គាំទ្រ​តាម​រយៈ​ការ​ Live ហ្វេស​ប៊ុក​​​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​។

ក្នុង​​វីដេអូ​Live ដេនី ក្វាន់ ឲ្យ​ដឹង​ថា​ នាង​មាន​ផ្ទៃ​ពោះ​ជាង​មួយ​ខែ​ហើយ ​បន្ទាប់​ពី​​លទ្ធផល​ពិនិត្យ​ទឹក​នោម​ចេញ​មក​វិជ្ជមាន​។ ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​ធ្វើ​ឲ្យ​នាង ឃ្លាន​ម្ជូរ​ខ្លាំង​ណាស់​ពិសេស​គឺ​ស្វាយ​តែ​ម្ដង​ដល់​ថ្នាក់​ធ្វើ​ឲ្យ​នាង​ ចោទ​សំណួរ​ទៅ​អ្នក​គាំទ្រ​ថា៖" ចាញ់​កូន​ហេតុ​អ្វី​ឃ្លាន​តែ​ស្វាយ​អ៊ីចឹង មិច​មិន​ឃ្លាន​ផ្លែ​ខ្វិត​អី​ខ្លះ​ឆ្ងល់​ដែរ"។

ការ​លើក​ឡើង​ខាង​លើ​ធ្វើ​ឲ្យ​​ហ្វេនៗ​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​ក៏​បាន​សួរ​សំណួរ​​ទៅ​បង​ស្រី​ ចោម ច័ន្ទ វិញ​ថា ៖" បង​ស្រី​ចាញ់​កូន​ជា​ការ​ពិត​មែន​ទេ? ភ្លាម​នោះ​ ដេនី ក្វាន់ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា ចាស​ជា​ការ​ពិត​ខ្ញុំ​ពិត​ជា​មាន​ផ្ទៃ​ពោះ​មែន​ ជាង​១​ខែ​ហើយ អត់​កុហក​ទេ"។

រូបថតពីហ្វេសប៊ុក ដេនី ក្វាន់

ក្នុង​វីដេអូ​ Live ដេនី ក្វាន់ បញ្ជាក់​ថា នាង បាន​ទៅ​​មន្ទីរ​ពេទ្យ​ហើយ ដោយ​​គ្រូ​ពេទ្យ​បាន​ណែនាំ​មិន​ឲ្យ​ទទួល​ទាន​ជាតិ​ហឹរ​ទេ​ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ។ ទាក់ទង​រឿង​រ៉ាវ​ ដេនី ក្វាន់ មាន​ផ្ទៃពោះ​នេះ​ដែរ​សាមី​ខ្លួន មិន​អាច​សុំ​ការ​បក​ស្រាយ​បាន​ទេ ដោយ​ទូស័ព្ទ​មិន​អាច​ទាក់​ទង​បាន។

ទស្សនា​វីដេអូ​ ដេនី ក្វាន់ និយាយ​ប្រាប់​ថា​នាង ចាញ់​កូន​ឃ្លាន​ម្ជូរ​នៅ​នាទី​ ១៤:២៥ វិនាទី ខាង​ក្រោម​នេះ​៖​

រូបថតពីហ្វេសប៊ុក ដេនី ក្វាន់

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់