• 2018-08-11 08:25:00
  • ភាពយន្ត

តួ​រឿង "Wonder Woman” ​នឹង​ក្លាយ​ជា​អ្នក​បញ្ចូល​សំឡេង​តួអង្គ​មួយ​រឿង "Ralph Breaks the Internet”

  • 2018-08-11 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Gal Gadot ដែល​ល្បី​ឈ្មោះ​ខ្លាំង​តាម​រយៈ​ការ​សម្ដែង​ជា​តួអង្គ "Wonder Woman” បាន​បង្ហើប​ថា​ខ្លួន​នឹង​បញ្ចូល​សំឡេង​តួអង្គ​ម្នាក់​នៅ​ក្នុង​រឿង "Ralph Breaks the Internet” របស់​ Disney។

តារា​សញ្ជាតិ​អ៊ីស្រាអែល​រូប​នេះ នឹង​បញ្ចូល​សំឡេង​តួអង្គ​ឈ្មោះ Shank ដែល​ជា​អ្នក​​បើក​រថយន្ត​ប្រណាំង​ដ៏​ពូកែ​ម្នាក់​នៅ​ក្នុង​ហ្គេម​មួយ​ឈ្មោះ​ថា "Slaughter Race” ដោយ​ព្រម​ទាំង​បង្ហាញ​មុខ​មាត់​របស់​តួអង្គ​នេះ​ នៅ​ក្នុង Instagram របស់​នាង​ផង​ដែរ។

Gal បាន​និយាយ​ថា "Shank គឺ​ជា​អ្នក​ជំនាញ​ខាង​បើក​រថយន្ត និង​មាន​អាកប្បកិរិយា​បែប​ស្រី​ទំនើង ខាង​ក្រៅ​ ប៉ុន្តែ​នាង​ក៏​មាន​ភាព​រស់​រាយ​ និង​កក់​ក្ដៅ​នៅ​ខាង​ក្នុង​ផង​ដែរ ហេតុដូច្នេះ​ហើយ​ទើប​ខ្ញុំ​ពិត​ជា​ចូលចិត្ត​នាង។"

គូស​បញ្ជាក់​ថា​ភាពយន្ត​នេះ ជា​ភាគ​បន្ត​វគ្គ​ដំបូង "Wreck It Ralph” ដែល​ជា​ភាពយន្ត​គំនូរ​ជីវចល​មួយ​របស់​ Disney បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១២។ ភាពយន្ត "Ralph Breaks the Internet” នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៨​នេះ៕

​​​​​​​

A post shared by Gal Gadot (@gal_gadot) on

ប្រភព៖ imdb ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់