• 2018-08-12 07:43:18
  • ភាពយន្ត

“Along With the Gods” គ្រោងចេញ​ភាគ ៣ ភាគ ៤ ជាមួយ​នឹង​តួអង្គ​ដដែល

  • 2018-08-12 07:43:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង "Along With the Gods” រួម​ជាមួយ​នឹង​ភាគ​ថ្មី "Along With the Gods: The Last 49 Days” ជា​ភាពយន្ត​ទាំង​២​របស់​ប្រទេស​កូរ៉េ​ដែល​ទទួល​បាន​ភាព​ជោគជ័យ​ជាង​គេ។ "Along With the Gods: The Last 49 Days” បច្ចុប្បន្ន​កំពុង​បំបែក​កំណត់ត្រា​​ អ្នក​ចូល​ទស្សនា​ច្រើន​ជាង​គេ​ក្នុង​រយៈពេល​ត្រឹម​តែ​ ១​ថ្ងៃ ខ្សែ​ភាពយន្ត​ដែល​មាន​អ្នក​មើល​ច្រើន​ជាង​គេ​ក្នុង​ថ្ងៃ​បើក​បញ្ចាំង​ដំបូង និង​ជា​ភាពយន្ត​ដែល​កើន​ចំនួន​អ្នក​ចូលរួម​ទស្សនា​លឿន​​ជាង​គេ​ជាមួយ​​នឹង​ចំនួន​ចាប់​ពី ២ លាន ៣ លាន ៤​ លាន ៥ លាន រហូត​ដល់ ៨ លាន​នាក់។

បើ​តាម​ផលិតករ​នៃ​ខ្សែ​ភាពយន្ត​ទាំង​២​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​កាល​ពី​ថ្ងៃ​ទី ១១ ខែ​សីហា​នេះ​ថា ពួក​គេ​មាន​គម្រោង​ចេញ​ជា​ភាគ ៣ ភាគ​ ៤ ជាមួយ​នឹង​អ្នក​ដឹកនាំ Kim Yong Hwa ក៏​ដូច​ជា​តារា​សម្ដែង Ha Jung Woo និង Joo Ji Hoon ជា​ដើម​ ក៏​នឹង​អាច​មាន​វត្តមាន​ក្នុង​វគ្គ​ដែល​គ្រោង​ទុក​នេះ​ដែរ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ដោយ​សារ​តែ​ឈុត​ឆាក​អ្វី​មិន​ទាន់​បាន​​រៀបចំ​​ទុក​នោះ ហើយ​កាល​វិភាគ​របស់​តារា​សម្ដែង​នីមួយ​ៗ​ក៏​មិន​ទាន់​បាន​រៀបចំ​ច្បាស់លាស់ គម្រោង​ដែល​ថា​នឹង​ចេញ​ជា​ភាគ​ក្រោយៗ​ទៀតនៅ​ពេលណានោះ នៅមិន​ទាន់​បាន​បញ្ជាក់​ប្រាប់នោះ​ទេ៕ ​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់