• 2018-08-13 02:50:00
  • ភាពយន្ត

“The Meg” ត្របាក់​ Box Office សប្ដាហ៍​ដំបូង​ខណៈ "MI6” នៅ​តែ​ខ្លាំង!

  • 2018-08-13 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះ​សប្ដាហ៍​មុន​នេះ​ ភាពយន្ត​ដែល​ទើប​នឹង​ដាក់​បញ្ចាំង​ដែល​លេច​ធ្លោ​នៅ​ Box Office គឺ​សុទ្ធ​សឹង​តែ​ភាពយន្ត​បែប​រន្ធត់ ព្រឺព្រួច​គឺ​រឿង​បែប​ត្រី​ឆ្លាម​សាហាវ​ "The Meg” និង​រឿង​បែប​សភាវៈ​គ្រោះ​ថ្នាក់​ "Slender Man”។ ភាពយន្ត "The Meg” មាន​លទ្ធភាព​ឈរ​នៅ​កំពូល​តារាង​ Box Office ដោយ​រក​ចំណូល​បាន ៤៤,៥​លាន​ដុល្លារ ខណៈ​ភាពយន្ត "Mission: Impossible – Fallout” នៅ​តែ​ខ្លាំង​ ហើយ​រក​ចំណូល​បាន ២០​លាន​ដុល្លារ ដោយ​បាន​ឈរ​តំណែង​លេខ​១​ រហូត​ដល់​ទៅ​២​សប្ដាហ៍។

គិត​មក​ដល់​ពេល​នេះ "MI6” រក​ចំណូល​បាន​ជិត ១៤២​លាន​ដុល្លារ​ទៅ​ហើយ​ តែ​ក្នុង​សហរដ្ឋ​អាមេរិក​និង​ជាង ៣៦៦​លាន​ដុល្លារ​ទូទាំង​ពិភពលោក។ នេះ​បញ្ជាក់​ថា​ភាពយន្ត​នេះ​ពិត​ជា​ជោគជ័យ​ខ្លាំង​បន្ទាប់​ពី​បាន​បញ្ចេញ ព្រោះ​ដើម​ទុន​ចំណាយ​ដើម្បី​ផលិត​គឺ​តែ ១៧៨​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៅ​មុខ ភាពយន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​នេះ អាច​រក​ចំណូល​បាន​មិន​តិច​ជាង ៥០០​លាន​ដុល្លារ​នោះ​ទេ​ទូទាំង​ពិភពលោក។

បណ្ដា​ភាពយន្ត​​លើ​តារាង​ Box Office ទាំង​១០៖

១០. “Ant-Man and the Wasp” ប្រាក់​ចំណូល​ ៤​លាន​ដុល្លារ

៩. “Hotel Transylvania 3: Summer Vacation” ប្រាក់​ចំណូល ៥,១​លាន​ដុល្លារ

៨. “The Equalizer 2” ប្រាក់​ចំណូល​ ៥,៥​លាន​ដុល្លារ

៧. “Mamma Mia! Here We Go Again” ប្រាក់​ចំណូល ៥,៨​លាន​ដុល្លារ

៦.​ “The Spy Who Dumped Me” ប្រាក់​ចំណូល ៦,៦​លាន​ដុល្លារ

៥. “BlacKkKlansman” ប្រាក់​ចំណូល​ ១០,៨​លាន​ដុល្លារ

៤. “Slender Man” ប្រាក់​ចំណូល​ ១១,៣​លាន​ដុល្លារ

៣. “Christopher Robin” ប្រាក់​ចំណូល​ ១២,៤​លាន​ដុល្លារ

២. “Mission: Impossible – Fallout” ប្រាក់​ចំណូល​ ២០​លាន​ដុល្លារ

១. “The Meg” ប្រាក់​ចំណូល​ ៤៤,៥​លាន​ដុល្លារ

បណ្ដា Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ imdb ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់