• 2018-08-13 13:00:00
  • ស្ទីលតារា

ទាយ​ដឹង​អត់​ ឈុត​ Kylie Jenner ស្លៀក​ថ្ងៃ​ខួបកំណើត​តម្លៃ​ប៉ុន្មាន?​

  • 2018-08-13 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ថ្ងៃ​កំណើត​​ខួប​គម្រប់​២១​ឆ្នាំ​ Kylie Jenner បាន​ស្លៀក​ឈុត​ពណ៌​ផ្កា​ឈូក​រំលេច​ត្បូង​យ៉ាង​ស្រស់​ស្អាត ដោយ​តម្លៃ​ឈុត​នេះ​ក៏​មិន​ថោក​ប៉ុន្មាន​ដែរ។ ឈុត​នេះ​ជា​ឈុត​ LaBourjoisie jumpsuit ដែល​រំលេច​ដោយ​ត្បូង​ភ្លឺ​ផ្លេកៗ​គួរ​ឲ្យ​គយគន់។

ទស្សនាវដ្ដី ELLE បាន​ទទួល​​ព័ត៌មាន​ជាក់លាក់​ខ្លះ​ពី​ឈុត​នេះ​ ពី​ក្រុម​ហ៊ុន​សម្លៀកបំពាក់​ LaBourjoisie ផ្ទាល់​តែ​ម្ដង​ ព្រម​ទាំង​រូប​ភាព​មួយចំនួនជុំ​វិញ​ការ​ច្នៃ​ឈុត​។ ឈុត​​ដ៏​ស្រស់​ស្អាត​នេះ​ចំណាយ​ពេល​១០​ថ្ងៃ​ដើម្បី​បង្ហើយ ដោយ​ចំណាយ​ទឹក​ប្រាក់​ ៨​ពាន់​ដុល្លារ។

នេះ​ជា​រូបភាព​ផ្សេងៗ​ជុំ​វិញ​ការ​ផលិត​ឈុត​ Swarovski-crystal bedazzled pink LaBourjoisie jumpsuit៖

ប្រភព៖ Elle ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់