• 2018-08-13 10:28:28
  • ចម្រៀង

បទ «អូនសាសន៍អី» ត្រូវបានក្រុមរាំជនជាតិបារាំងចាក់ក្បាច់យ៉ាងសប្បាយ មុខ Tour Eiffel

  • 2018-08-13 10:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀង «អូនសាសន៍អី» របស់ វុទ្ធា ក្នុងផលិតកម្ម Klapyahandz របស់លោក សុខ វិសាល ដែលជាចម្រៀងរួមគ្នាជាមួយជនជាតិបរទេសម្នាក់ឈ្មោះ Victor Siva ត្រូវបានកូនខ្មែរបារាំងម្នាក់ យកទៅបង្ហាញ និងឱ្យក្រុមរាំបារាំងមួយក្រុម រាំលេងកម្សាន្តនៅខាងមុខ Tower Eiffel ទាក់ទាញទេសចរណ៍ ជាមួយនឹងសូរសំឡេង ជាភាសា លាយអង់គ្លេសបន្តិច បារាំងបន្តិច។

រូបភាពពីបទចម្រៀង «អូនសាសន៍អី»

កូនខ្មែរ សញ្ជាតិខ្មែរ ម្នាក់មានជំនាញខាងផ្នែកថតវីដេអូ ដឹកនាំសម្តែង ឈ្មោះថា Kaori Seng បានប្រាប់ឱ្យដឹងថា រូបនាងមានបំណងបង្ហាញពីសិល្បៈរបស់ខ្មែរលើឆាកអន្តរជាតិ ខណៈបទចម្រៀង «អូនសាសន៍អី» របស់ វុទ្ធា មានការទាក់ទាញ និងអាចយកមក​បង្ហាញ​នៅប្រទេសបារាំងបានបែបនេះ រូបនាងមានការរីករាយមែនទែន។

ក្រុមរាំ Suaveton

ក្រុមរាំង ជនជាតិបារាំងដែលបានបង្ហាញក្បាច់រាំយ៉ាងពិសេស និងទាក់ទាញនោះមានឈ្មោះថា Suaveton ដែលមានឈ្មោះថា Antonio Soriano, Daniela Soriano Lex Vargas, និង Lolito Ramirez ហើយវីដេអូនេះថត និងកាត់តដោយ អ្នកនាង Kaori Seng ផ្តល់សិទ្ធបទចម្រៀងដោយ ផលិតកម្ម Klapyahanz ដោយផ្ទាល់៕

ក្រុមរាំ Suaveton

បទចម្រៀង «អូនសាសន៍អី» ថតនៅទីក្រុង Paris ប្រទេសបារាំង ប្រិយមិត្តអាចរីករាយទស្សនាវីដេអូខាងក្រោម៖ វីដេអូផ្តល់សិទ្ធដោយ​ Kaori Seng

ក្រុមរាំ Suaveton និងអ្នកចូលរួមរាំលេងបទ «អូនសាសន៍អី»

អត្ថបទ៖ Sunny

មតិយោបល់