• 2018-08-14 02:19:15
  • ភាពយន្ត

ភាគ​ថ្មី​រឿង "Train To Busan” ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ហើយ

  • 2018-08-14 02:19:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​រឿង "Train To Busan” បច្ចុប្បន្ន​កំពុង​​ចាប់​ផ្ដើម​គម្រោង​ដំណើរ​ការ​ថត​ហើយ នេះ​បើ​តាម​អ្នក​តំណាង​របស់​អ្នក​ដឹកនាំ​រឿង Yeon Sang Ho បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​សីហា​នេះ។

ខ្សែ​ភាពយន្ត​ក្រោយ​នេះ នឹង​ត្រូវ​ជួប​វីរុស​ហ្សំប៊ី​ដូច​រឿង​មុន​ដែរ ខុស​គ្នា​ត្រង់​ថា លើក​នេះ​វីរុស​ទាំង​នោះ​បាន​សាយភាយ​ពាសពេញ​ប្រទេស​កូរ៉េ​តែ​ម្ដង មិនមែន​ត្រឹម​តែ​ក្រុង​ប៊ូសាន​នោះ​ទេ។

បើ​តាម​អ្នក​តំណាង​រូប​នេះ បាន​បញ្ជាក់​ថា៖ "ពួក​យើង​កំពុង​រៀប​គម្រោង​នឹង​ចាប់​ផ្ដើម​ថត​រឿង​ក្រោយ​នេះ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​នេះ។ ពួក​យើង​នៅ​មិន​ទាន់​បាន​រក​តួអង្គ​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ យើង​កំពុង​នៅ​រៀប​ចំ​អ្វី​ៗ​ដើម្បី​ឲ្យ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​មុន​"។

គួរ​បញ្ជាក់​ បើ​តាម​អ្នក​តំណាង​រូប​នេះ បាន​បន្ថែម​ថា អ្នក​ដឹក​នាំ​រឿង​មិន​មាន​គម្រោង​យក​តួអង្គ​ចាស់​ដើម្បី​ឲ្យ​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ​ទេ៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់