• 2018-08-14 03:41:27
  • ស្ទីលតារា

​តាម​ពិត​ តា​ប៊ុយ​ មាន​រូប​រាង​សង្ហា ដោយ​សារ​វិធី​សាមញ្ញ​បែប​នេះ​សោះ

  • 2018-08-14 03:41:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ជា​ពិ​ធី​ករ មាន​វោ​ហា​ស័ព្ទចូល​ចិត្ត​បង្កើត​កម្ម​វិធី​សំណើច​ដល់​ទស្សនិកជន តា​ប៊ុយ​ ត្រូវ​បាន​ប្រិយ​មិត្ត​ជា​ច្រើន​សរសើរ​ពី​រូប​រាង​យ៉ាង​ស្រស់​សង្ហា​របស់​លោក ដែល​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​មិន​តិច​ទេ ចង់​ដឹង​ពី​អាថ៌កំបាំង​​មួយ​នេះ។

ថ្មីៗ​នេះ​ តា​ប៊ុយ បាន​ទម្លាយ​​​​នូវ​​វិធី​សាស្ត្រ​ មិន​ត្រឹម​​​ធ្វើ​ឲ្យ​មាន​រាង​ស្អាត ជួយ​សម្រក​ទម្ងន់ ថែម​ទាំង​អាច​ជួយ​ឲ្យ​បាន​ទម្រង់​មុខ V ទៀត​ផង។

​​​​វិធី​សាស្ត្រ​ងាយ​ៗ គឺ​ តា​ប៊ុយ ​ផ្ដោត​សំខាន់​លើ​របប​អាហារ និង​ការ​ហាត់​ប្រាណ។ លោក​​​ ជ្រើស​រើស​ការ​​ញ៉ាំ​បន្លែ និង​ត្រី​ឲ្យ​បាន​ច្រើន ព្រោះ​អាហារ​ទាំង​នេះ​សម្បូរប្រូ​តេ​អ៊ីន និង​គ្មាន​កាឡូរី​ ធ្វើ​ឲ្យ​ធាត់។ លើស​ពី​នេះ ​ពិធីករកូន​កាត់​ចិន ហាត់​ប្រាណ​ជា​ប្រចាំ ដោយ​ការ​រត់​ជណ្ដើរ​ឡើង​ចុះ​ រយៈ​ពេល​១០​នាទី ដែល​វិធី​មួយ​នេះ លោក​បាន​ហាត់​តាម​ Youtube អាច​​ជួយ​ដុត​កាឡូរី​បាន​ច្រើន។ ក្រៅ​ពី​នេះ តាប៊ុយ ដាំ​ទឹក​ខ្ញី​ក្ដៅ​ឧណ្ហ​ៗ​ផឹក​មួយ​ថ្ងៃ​២​ដង ព្រឹក​មួយ​កែវ ល្ងាច​មួយ​កែវ ជា​រៀង​រាល់​ថ្ងៃ ​ជួយ​ឲ្យ​ស្រួល​ខ្លួន​ មាន​កម្លាំង​។ ពេល​ខ្លះ​ លោក ដាក់​ក្រូច​ឆ្មា​លាយ​បន្តិច ដើម្បី​ឲ្យ​កាន់​តែ​មាន​រសជាតិ និង​ជំនួយ​សុខភាព។

កាល​ពី​មុន របៀប​សម្រក​ទម្ងន់​របស់​លោក មិន​សូវ​ទទួល​បាន​ផល​ប៉ុន្មាន​ទេ ដោយ​លោក​ហាត់​ប្រាណ​រត់​លើ​ម៉ាស៊ីន​រយៈ​ពេល​៤០​នាទី ហើយ​ហូប​សាច់​ជ្រូក​នៅ​ពេល​អាហារ​ថ្ងៃ​ត្រង់ ដោយ​មិន​សូវ​ខ្វល់​ច្រើន​ពី​របប​អាហារ​ប៉ុន្មាន​ឡើយ។

​ប៉ុន្តែ​របៀប​សម្រក​ទម្ងន់​យក​រាង​ស្អាត​នេះ ជា​វិធី​ថ្មី​សម្រាប់​លោក ព្រោះ​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​ល្អ​ ឆាប់​ស្រក ដោយ​គីឡូ​របស់​លោក​ពេល​នេះ នៅ​សល់​៧៥ គីឡូក្រាម ​។ លោក ឃើញ​ថា​ទម្រង់​មុខ​​ ក៏​មាន​ការ​ប្រែ​ប្រួល​ ចេញ​ជា V ផង​ដែរ ហើយ​តា​ប៊ុយ​ អះ​អាង​ថា​មិន​ធ្លាប់​វះ​កាត់​កែ​សម្ផស្ស​ម្ដង​ណា​នោះ​ទេ។ ពិធី​ករ​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ My TV ប្រាប់​ថា លោក​ចង់​ស្រក​ឲ្យ​នៅ​សល់​ទម្ងន់​ត្រឹម​៧៣ គី​ឡូ​ក្រាម ​ឲ្យ​មើល​ទៅ​កាន់​តែ​ស្រស់​សង្ហា​ជាង​នេះ៕​ ​​​

រូបភាព៖ ​FB taboi

អត្ថបទ៖ លឹម សុនា

មតិយោបល់