• 2018-08-14 04:10:44
  • ភាពយន្ត

ឱកាសក្លាយជាតួឯកក្នុងរឿង Web Series ថ្មី សម្រាប់អ្នកចូលចិត្តតន្រ្តី

  • 2018-08-14 04:10:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ភាគ​ខ្លី ឬ ជា Web Series ដែល​អាច​ធ្វើ​ឱ្យ​ក្ដី​ស្រមៃ​ក្លាយ​ជា​តារា​សម្ដែង​ មាន​ឱកាស​បង្ហាញ​សមត្ថភាព​បាន​មកដល់​ហើយ​ ពិសេសសម្រាប់យុវវ័យស្រលាញ់តន្រ្តី ចម្រៀង ចេះតែងនិពន្ធ​បទចម្រៀងថ្មី ឬកំណាព្យជាដើម។

Sam Rocket

Come Together Films សហការជាមួយ Soyo នឹងផលិតខ្សែភាពយន្តភាពយន្តភាគសម្រាប់ប្រព័ន្ធឌីជីថល រឿង Music Magic Love។ ចំពោះមិត្តយុវវ័យដែលមានទេពកោសល្យ និងមានបំណងចង់ក្លាយជាតារាសម្តែង អាចដាក់ពាក្យតាមលក្ខខណ្ឌខាងក្រោមនេះ៖

តួប្រុស

  • អាយុ ពី ២៣ ឆ្នាំ ដល់ ២៥ឆ្នាំ

  • ស្រលាញ់តន្រ្តី និង កំណាព្យ

  • មានបទពិសោធន៍ជាពិធីករវិទ្យុ កាន់តែប្រសើរ

  • បើមានសមត្ថភាព អាចនិពន្ធចម្រៀងបាន កាន់តែពិសេស

តួស្រី

  • អាយុពី ១៨ ដល់ ២៣ ឆ្នាំ

  • ស្រលាញ់ការច្រៀង និង រាំ

  • ផ្តល់អាទិភាពដល់អ្នកដែលចេះលេង ហ្គីតា និង ច្រៀង

  • បើមានសមត្ថភាព អាចនិពន្ធចម្រៀងបាន កាន់តែពិសេស

ការទទួលពាក្យចាប់ផ្តើមដំណើរការពីពេលនេះហើយ ដោយគ្រាន់តែផ្ញើប្រវត្តិរូបជាមួយរូបថតរបស់អ្នក រួមទាំងវីដេអូខ្លីណែនាំខ្លួន (អាចថតដោយទូរសព្ទ) មកកាន់ផលិតកម្ម Studio4​ ដែលជាដៃគូផលិត តាមរយៈអុីម៉េល contact@studio4kh.com ឬក៏ផ្ញើទៅកាន់ប្រអប់សារហ្វេសបុក https://www.facebook.com/studio4kh/.

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខ ០៩៣ ៤៨៨ ៩៨៨ ។

អត្ថបទ៖ Sunny

មតិយោបល់