• 2018-08-14 03:10:00
  • ជីវិតតារា

Travis Scott ទិញ​រថយន្ត​ Rolls Royce ជា​អំណោយ​ថ្ងៃ​កំណើត Kylie Jenner

  • 2018-08-14 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Kylie Jenner ចំណាយ​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ជប់​លៀង​ថ្ងៃ​កំណើត​ជាមួយ​បង​ប្អូន​ស្រី​ៗ​របស់​នាង តារា​រូប​នេះ​មិន​បាន​ដឹង​ទេ​ថា សង្សារ​ខ្លួន​តារា​រ៉េប Travis Scott បាន​ត្រៀម​កាដូ​យ៉ាង​ពិសេស​មួយ​សម្រាប់​ខ្លួន​ក្នុង​ឱកាស​ដ៏​ពិសេស​នេះ។

ក្នុង​នាម​ជា​មិត្ត​ប្រុស​ព្រម​ទាំង​ឪពុក​របស់ Stormi ផង​នោះ Travis បាន​ធ្វើ​ឲ្យ​ Kylie រំភើប​ខ្លាំង​តែ​ម្ដង​ដោយ​ទិញ​រថយន្ត​ម៉ាក Rolls Royce ក្លាស៊ីក​ពណ៌​ស​ដ៏​ស្រស់​ស្អាត​ ព្រម​ទាំង​រចនា​សួន​ច្បារ​ខាង​មុខ​ផ្ទះ​ពោរពេញ​ទៅ​ដោយ​ផ្កា​កុលាប​ពណ៌​ក្រហម​ យ៉ាង​ផ្អែម​ល្ហែម​គួរ​ឲ្យ​ច្រណែន។

គូស​បញ្ជាក់​ថា​រថយន្ត​នេះ​អាច​មាន​តម្លៃ​ខ្ទង់​ចាប់​ពី​ជាង ២ម៉ឺន​ដុល្លារ​ទៅ​ដល់​១០​ម៉ឺន​ដុល្លារ។

ទស្សនា​វីដេអូ Kylie បង្ហោះ​លើ​ Instagram ខាង​ក្រោម៖

A post shared by Kylie (@kyliejenner) on

A post shared by Kylie Jenner (@kyliesnapchat) on

ប្រភព៖ Cosmopolitan ប្រែ​សម្រួល៖ ធារ៉ូ

មតិយោបល់