• 2018-08-14 07:44:15
  • ភាពយន្ត

រឿង​ "Mulan” ចាប់​ផ្ដើម​​ដំណើរ​ការ​ថតជាផ្លូវការ និង​បង្ហាញ​រូបភាព​តួឯកជា​លើក​ដំបូង

  • 2018-08-14 07:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម​ដែល​ផលិត​ខ្សែ​ភាពយន្ត​រឿង "Mulan” បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ថត​ជា​ផ្លូវ​ការ​ហើយ ដោយ​ការ​ថត​ដំបូង​នេះ គឺ​ត្រូវ​ធ្វើ​ឡើង​ក្នុង​ ២ ប្រទេស (ប្រទេស​ចិន និង New Zealand)។ ខ្សែ​ភាពយន្ត​នេះ​ដែរ គ្រោង​នឹង​ចាក់​បញ្ចាំង​​ជា​ផ្លូវ​ការ​នៅ​សហរដ្ឋ​អាមេរិក ក្នុង​​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២០ ខាង​មុខ។

ជាមួយ​នឹង​ការ​ប្រកាស​ពី​​ការ​ចាប់ផ្ដើម​ដំណើរ​ការ​ថត​នេះ​ដែរ ខាង​ផលិតកម្ម ក៏​បាន​បង្ហោះ​រូប​តួអង្គ "Mulan” ជា​លើក​ដំបូង​ផង​ដែរ។ ក្នុង​រូបភាព​មួយ​សន្លឹក​នោះ ជា​រូប​តារា​សម្ដែង Liu Yifei គ្រង​ឈុត​សម្លៀក​បំពាក់​ពណ៌​ក្រហម ដោយ​ដៃ​មាន​កាន់​ដាវ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ក្លាហាន​និង​អង់អាច​របស់​តួអង្គ "Mulan”។

គួរ​​រម្លឹក​ដែរ​ថា ខ្សែ​ភាពយន្ត​មួយ​នេះ​ដែរ ដើម​ឡើយ គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​គ្រប់​រោង​ភាពយន្ត​នៅ​ថ្ងៃ​ទី ០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ ប៉ុន្តែ​ត្រូវ​បាន​ពន្យារពេល​វិញ ដោយ​សារ​តែ​អ្នក​ដឹកនាំ​រឿង មិន​អាច​រក​តារា​សម្ដែង​ស្រី​ដែល​ស័ក្ដិសម​នឹង​តួអង្គ​ស្រី​ក្នុង​រឿង​នេះ​បាន៕ ​

ប្រភព៖ nextshark ប្រែ​សម្រួល៖ អន សុភក្ត្រា

មតិយោបល់