• 2018-08-14 07:53:03
  • ចម្រៀង

អេមណាស់! "Sad Man" ពី ខេមរៈ សិរីមន្ត ជាមួយតារាចម្រៀងថៃ Tik Shiro ចេញ MV ហើយ

  • 2018-08-14 07:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទចម្រៀងថៃ ច្រៀងដោយ លោក Tik Shiro រួមគ្នាជាតារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា លោក ខេមរៈ សេរីមន្ត បានចេញជា វីដេអូ MV យ៉ាងពិសេស ជាមួយនឹងរូបភាព អត្ថន័យ ចាក់ដោតដល់បុរសកម្សត់ តែមានសេចក្តីក្លាហាន ដែលមានចំណងជើងថា «Sad Man» ឬ «បុរសកម្សត់»។

ខ្លឹមសារបទចម្រៀងរួមគ្នា ជាភាសាថៃ ផង នឹងជាភាសាខ្មែរនែះដែរ នឹងទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តមិនខាន់ ជាពិសេសវីដេអូបង្ហាញពី ការចេះជួយគ្នាទៅវិញទៅមកក្នុងសង្គម។ ទោះបី តារាទាំងពីមិនមានថាមពលពិសេសដូច Super Man ឬ Bat Man តែទាំងពីរនាក់បានធ្វើរឿងល្អៗ ក្នុងសង្គម ពិសេសជា បុរសកម្សត់ ដែលច្រៀងកំដរអារម្មណ៍ មនុស្សគ្រប់គ្នាឱ្យទទួលបានកម្លាំងចិត្ត។

ចង់ដឹងថាបទចម្រៀង បុរសកម្សត់ ឬ «Sad Man» នេះមានអត្ថបទលម្អិតបែបណា តោះទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Sunny

មតិយោបល់