• 2018-08-14 09:04:14
  • ជីវិតតារា

ជារូបសាមញ្ញមួយសន្លឹករបស់​គ្រួសារ​ Shakrit ប៉ុន្តែបង្កប់​ការ​ចងចាំ និងអត្ថន័យ​គួររំភើប

  • 2018-08-14 09:04:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ Shakrit Yamnam តែង​បង្ហាញ​សកម្មភាព​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​តូច​របស់​ខ្លួន​ ទៅ​កាន់​មហាជន​ជា​រឿយៗ ជាហេតុ​ម្នាក់ៗ​ផ្ដោត​ការ​តាមដាន​ឥត​ស្រាកស្រាន្ត​ ពិសេស​តាំង​ពី​លោក​ទទួល​បាន​កូន​ប្រុស​ម្នាក់​មក។

ជាក់ស្ដែង​ នៅ​ថ្ងៃ​ទី​ ១៤ ខែសីហា ភរិយា​របស់​ Shakrit គឺ​អ្នកនាង​ Ann Patra បាន​បង្ហោះ​រូបភាពគ្រួសារ​ ដែល​មាន​សមាជិក​ ៣​នាក់​របស់​ខ្លួន មើល​ទៅ​ពោរពេញ​ទៅដោយ​សុភមង្គល។ រូប ១​សន្លឹក​ បង្ហាញ​ពី​កន្លែង​តែ​មួយ​ ប៉ុន្តែ​ពេល​វេលា​ខុស​គ្នា។ រូបខាង​លើ​ថត​តាំង​ពី​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ជា​រូប​អាពាហ៍ពិពាហ៍​របស់​ Shakrit និង​ ភរិយា។ ចំណែក​ឯរូប​ខាង​ក្រោម ថត​នៅ​ថ្ងៃ​នេះ​ (ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ ២០១៨) ដោយ​​មាន​បន្ថែម​សមាជិក​តូច​ម្នាក់​ទៀត​ គឺ​កូនប្រុស​របស់​ពួកគេ។

ត្បិត​ជា​រូប​សាមញ្ញ​ ប៉ុន្តែ​១សន្លឹក​នេះ​ បង្កប់​អត្ថន័យ​ជ្រាលជ្រៅ​ណាស់​សម្រាប់​គូស្នេហ៍​​នេះ។ ក្នុង​រូបភាព​ ក៏​មិន​ខុស​ពី​ជីវិត​ពិត​ដែរ ពោល​គឺ​ Shakrit ដែល​ជា​មេ​គ្រួសារ​តែង​កាន់​ដៃ​ភរិយា​យ៉ាង​ណែន និង​មើល​ថែ​គ្រួសារ​បាន​យ៉ាង​ល្អ​បំផុត​ ក្នុង​នាម​ជា​ស្វាមី និង​ឪពុក៕

ប្រភព៖ posttoday ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់