• 2018-08-15 01:59:35
  • ព័ត៌មាន

ក្រោយអ្នកដឹកនាំម្នាក់បានដៃរិះគន់ BTS ឥឡូវ Big Hit ចេញ​សារ​ផ្លូវការ​មួយម៉ាត់យ៉ាង​ស្អាត

  • 2018-08-15 01:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​អ្នក​ដឹកនាំ​កូរ៉េ​កាត់​អាមេរិក​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Joseph Kahn លើក​មតិ​​រិះគន់​ចំៗ​ចំពោះ​ក្រុម​ចម្រៀង​ BTS មក​ អ្នក​គាំទ្រ​មាន​ការ​ខឹង​សម្បារ​ជា​ខ្លាំង​ ហើយ​ពេល​នេះ​ផលិតកម្ម​ Big Hit ក៏​បាន​ចេញ​មុខ​តប​ត​ទៅ​វិញ​ជុំវិញ​ករណី​នេះ។

កាល​ពី​ថ្ងៃ​ទី​ ១៤ ខែ​សីហា​ម្សិលមិញ​ ភាគ​មួយ​របស់​កម្មវិធី​ "One Night of TV Entertainment” របស់​ទូរទស្សន៍​ SBS បាន​លើក​ឡើង​ពី​​រឿង​រ៉ាវ​ដែល​ទើប​កើត​ឡើង​ថ្មីៗ​ ទាក់ទង​នឹង​លោក​ Joseph Kah។ អ្នក​ដឹក​នាំ​ MV កូរ៉េ​កាត់​អាមេរិក​កំពុង​រង​នូវ​ពាក្យ​រិះគន់​ជោគជាំ​ នៅ​ពេល​និយាយថា​សមាជិក​ BTS ធ្លាប់​វះកាត់​កែ​សម្ផស្ស​ ហើយ​បាន​ធ្វើ​ឲ្យមាន​ភាព​ល្អក់កករ​រញ៉េរញ៉ៃ​ ជះ​ឥទ្ធិពល​សម្រាប់​ជនជាតិ​អាស៊ី​ទូទៅ។ លើស​ពី​នេះ​ ក្រោយ​រងនូវ​ការរិះ​គន់​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​ Joseph Kahn ដាច់​ខាត​មិន​ខ្ចី​សុំទោស​ដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ខាង​ផលិតកម្ម​ Big Hit ក៏​បាន​ថ្លែង​​ថា៖ «យើង​គ្មាន​អ្វី​ត្រូវ​និយាយ​ទេ។ យើង​នឹង​គិត​គូ​ និង​ផ្ដោត​សំខាន់​តែ​លើ​ដំណើរ​​វិល​ត្រឡប់​មក​វិញ​របស់​ក្រុម​ប៉ុណ្ណោះ»។

មិន​យូរ​ប៉ុន្មាន​អ្នក​គាំទ្រ​ទាំង​អស់​ នឹង​បាន​ឃើញ​ស្នាដៃ​ថ្មី​រប​ស់​ BTS ហើយ​ ដែល​អាល់ប៊ុម​ថ្មី​នោះ​មាន​ឈ្មោះ​ថា​ "Love Yourself: Answer” គ្រោង​ចេញ​ថ្ងៃ​ទី​ ២៤ ខែសីហា៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់