• 2018-08-15 06:15:01
  • ចម្រៀង

បទថ្មី​​ " អំណាចលុយ"​ របស់​ ប៊េ​ប៊ី រ៉េបឡើងអេម

  • 2018-08-15 06:15:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្លែកអារម្មណ៍ខ្លាំង​ជាមួយ​បទ​​ Original Songថ្មី​របស់​តារា​សម្តែង​មុខ​ស្រស់​កញ្ញា​ ប៊េ​ប៊ី ចំណង​ជើង​" អំណាយ​ទឹកប្រាក់​"ទើបតែ​ចេញ​ថ្មី​ប៉ុន្មាន​ថ្ងៃ​នេះ​អង្រួន​ហ្វេន​ៗសរសើរមិនដាច់មាត់ថា​តារា​ស្រី មុខ​ស្រស់​នេះ​ពិតជារ៉េបពិរោះមិនធម្មតា​ទេ​ហើត​តាម​រយៈបទថ្មី​មួយ​បទ​នេះដែល​ទទួល​បាន​ការ​គាំទ្រច្រើ​នព្រោះ​ខុស​ប្លែក​ពី​បទដែល​តារា​ស្រី រូប​នេះ​ថ្លាប់​បកស្រាយ​កន្លង​មក​។ពិសេស​បន្ទាប់​ពី ចេញ​offical នេះ​រួច​មួយ​បទ​ថ្មី​ដែល​ជា​ចម្រៀងរ៉េប​លើក​ដំបូង​របស់​នាង​នឹង​មាន​ចេញ​MV​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។

លើសពីនេះកន្លងមក តារាស្រីមុខស្រស់រូបនេះ ធ្លាប់​តែច្រៀង​និង​រាំ​នៅលើ​ឆាក​តន្ត្រី​នានា ប៉ុន្តែ​នាង​មិន​ធ្លាប់​ចេញ​បទ​ចម្រៀង Original Song បែបរ៉េ​ប នោះទេ ភាគច្រើន​គ្រាន់តែ​ច្រៀង​និង រាំ​បទ​ញាក់​កន្ត្រាក់​អារម្មណ៍​ប៉ុណ្ណោះ ។ ដើម្បី​បង្កើន​ប្រជា​ប្រិ​ភាព​របស់ខ្លួន​ជា​បន្តទៀត ប៊េ​ប៊ី បានចេញ​បទ​ចម្រៀង​ថ្មី​ដោយ​ច្រៀង រ៉េ​ប តែ​ម្នាក់ៗ​ឯង សង្ឃឹមថាទទួលបានការគាំទ្រពី ពី​សំណាក់​ទស្សនិកជនបន្តទៀតនៅចម្រៀងថ្មីមួយបទនេះ ។​

ទស្សនាបទថ្មីរបស់Idolខាងក្រោមទាំងអស់គ្នា៖

ផ្តល់សិទ្ធដោយ៖ កញ្ញា ប៊េប៊ី

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់