• 2018-08-15 08:10:00
  • ព័ត៌មាន

តារាសម្ដែងពន្លកថ្មី រុន ណាកូ ខ្លាចគូស្នេហ៍អន់ចិត្ត ក្រោយព័ត៌មានផ្អែមល្ហែមជាមួយអ្នកសិល្បៈម្នាក់

  • 2018-08-15 08:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ពន្លក​ថ្មី រុន ណាកូ បារម្ភ​ខ្លាច​គូស្នេហ៍​មិន​សប្បាយ​ចិត្ត​​ ក្រោយ​​ព័ត៌មាន​ផ្អែម​ល្ហែម​ជាមួយ​អ្នក​សិល្បៈ​​ស្រី​ម្នាក់​គឺ​​កញ្ញា ទេព មុន្នីរក្សា កាល​ពី​​មួយ​សប្ដាហ៍​កន្លង​ទៅ។

រុន ណាកូ ថា ចាប់​តាំង​ពី​មាន​ព័ត៌មាន​​ផ្អែម​ល្ហែម​ជាមួយ ទេព មុន្នីរក្សា រួច​មក​គូស្នេហ៍​ខ្លួន​មិន​បាន​ខឹង​ដល់​ថ្នាក់​មិន​​ស្ដី​រក​គ្នា​នោះ​ទេ តែ​លោក​​ខ្លាច​នាង អន់​ចិត្ត​​ត្បិត​ខណៈ​​ពេល​នេះ​ម្ចាស់​ចិត្ត​មិន​សូវ​និយាយ​ដូច​​កាល​ផ្ដើម​ស្នេហ៍​គ្រា​ដំបូង។

រុន ណាកូ និង ទេព មុន្នីរក្សា

មួល​ហេតុ​ឈាន​ទៅ​ដល់​​​ធ្លាយ​រូប​ផ្អែម​ល្ហែម​ជាមួយ​ ទេព មុន្នីរក្សា ដោយ​សារ​តែ​លោក ត្រូវ​បាន​ហាង​លក់​ស្លៀក​បំពាក់​មួយ​កន្លែង​ហៅ​ទៅ​ថត​ស្ប៉ត។ ក្រោយ​ពី​ថត​​​ចប់​ខ្លួន​ និង​តារា​សម្ដែង​ស្រី​រូប​នោះ​ក៏​បាន​ថត​រូប​លេង​ជាមួយ​គ្នា​ដើម្បី​ទុក​ជា​អនុស្សាវរីយ៍ ក្នុង​នាម​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ ដែល​ស្រឡាញ់​រាប់​អាន​គ្នា​ជា​ច្រើន​ឆ្នាំ​តែ​ប៉ុណ្ណោះ​គ្មាន​អ្វី​លើស​ពី​ហ្នឹង​ទេ។

“ខ្ញុំ​ និង​ មុន្នីរក្សា គឺ​ជា​មិត្តភ័ក្ដិ​ស្និទ្ធស្នាល​ជាមួយ​គ្នា​តើ​បង ហើយ​ខ្ញុំ​ស្រឡាញ់​រាប់​អាន​គាត់​តាំង​ពី​ចូល​សិល្បៈ​មុន​ដំបូង​ ឲ្យ​ទៅ​ជា​លក្ខណៈ​ស្នេហា​ស្រី​ប្រុស​គឺ​មិន​អាច​ទេ​បង ព្រោះ​ពេល​នេះ​ខ្ញុំ​មាន​ម្ចាស់​បេះ​ដូង​ហើយ​ជា​និស្សិត​នៅ​ភ្មពេញ "។ រុន ណាកូ បន្ថែម។

រុណ ណាកូ មាន​ស្រុក​កំណើត​នៅ​ខេត្ត​ ជា​និស្សិត​​ពេទ្យ ឆ្នាំ​​ទី៣ ចូល​ប្រឡូក​សិល្បៈ​មុន​ដំបូង​​​ចុង​ឆ្នាំ​ ២០១៦ ។ រឿង​ធ្លាប់​សម្ដែង​កន្លង​មក​មាន​ដូច​ជា "រាជបូរី Comeback” “អាប​កាលីប​២០១៨" និង​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​ចំនួន​ទៀត៕​

រូបថត៖ ផ្ដល់ឲ្យដោយ រុន ណាកូ ​​​​

​​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់