• 2018-08-15 08:43:33
  • ព័ត៌មាន

ចង់ឲ្យកូនសិក្សាសិល្បៈរបាំខ្មែរមែនទេ? សាលាមធ្យមវិចិត្រសិល្បៈប្រកាសរើសសិស្សចូលរៀន ដោយឥតគិតថ្លៃ

  • 2018-08-15 08:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​មធ្យម​វិចិត្រ​សិល្បៈ នៃ​ក្រសួ​ងវប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ប្រកាស​ការ​ប្រឡង​ជ្រើស​រើស​សិស្ស​ចូល​រៀន​សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ ទៅលើជំនាញឯកទេសចំនួន៥ ដោយ​ឥត​គិត​ថ្លៃ។

ឯកទេស​ជ្រើសរើស​ រួមមាន៖

១. តូរ្យដន្ត្រី

-ចម្រៀង៖ អាយ៉ៃ ជាពួក និងបុរាណ

-ឧបករណ៍​តន្រ្តី​សម័យ៖ វីយូឡុង វីយូឡា សែលឡូ កុងត្រឺបាស ត្រុំប៉ែត ហ្លុត សាក់ស និង ក្លារីណែត

-ឧបករណ៍​តន្រ្តី​បុរាណ៖ ចាប៉ី​ដង​វែង ស្រឡៃ ទ្រអ៊ូ ទ្រសោ ឃឹម គងតូច គងធំ តាខេ រនាតឯក និង រនាតធុង

២.របាំ៖ របាំ​បុរាណ របាំ​ប្រពៃណី និង​ល្ខោន​ខោល

៣.ល្ខោន៖ ល្ខោននិ​យាយ ល្ខោន​យីកេ និង​ល្ខោនបាសាក់

៤.សៀក៖ លោត​លើ​កម្រាល លំនឹង ត្រេះ បច្ចេកទេស​លើ​លំហ បាល្លេ...

៥.សិល្បៈសូនរូប៖

ឯកទេស​គំនូរ៖ វិចិត្រកម្ម គំនូរ​បុរាណ គំនូរ​ផ្សារ និង​គំនូរ​លម្អ​លើ​ក្រណាត់

ឯកទេស​ចម្លាក់៖ ចម្លាក់​ពុម្ព ចម្លាក់​ប្រាក់ ចម្លាក់​ស្មិត ចម្លាក់​ឈើ ខ្មុក​សាក់ និង​កុលាលភាជន៍

រូបតំណាង

លក្ខខណ្ឌ៖

-ចំពោះ​ឯកទេស​របាំ​បុរាណ ខោល សៀក ចម្រៀង​បុរាណ តន្រ្តី​បុរាណ និង​តន្រ្តី​សម័យ (ឧបករណ៍ខ្សែ) បេក្ខជន​ត្រូវ​មាន​អាយុ៩ ឬ​១០ឆ្នាំ ឬ​ជា​សិស្ស បាន​រៀន​ចប់​ថ្នាក់​ទី៣ ឬទី៤។

-ឯក​ទេស​របាំ​ប្រពៃណី តន្រ្តី​សម័យ (ឧបករណ៍ផ្លុំ) ស្រឡៃ កុងត្រឺបាស ត្រុំប៉ែត ហ្លុត សាក់សូ ក្លារីណែត យីកេ និងបាសាក់ បេក្ខជន​ត្រូវ​ជា​សិស្ស​ដែល​បាន​បញ្ចប់​ថ្នាក់​ទី៥ ឬទី៦ នៅ​សាលា​ចំណេះ​ដឹង​ទូទៅ ដែល​មាន​អាយុ ១១ ដល់១៣ឆ្នាំ។

-ឯកទេស​ចម្រៀង​អាយ៉ៃ ចម្រៀង​ជា​ពួក ចាប៉ី​ដងវែង ល្ខោន​និយាយ និង​សិល្បៈ​សូនរូ​ប បេក្ខជន​ត្រូវ​មាន​អាយុ​១៣ ឬ១៤ឆ្នាំ។

មាតាបិតា ឬ​អាណា​ព្យាបាលដែល​មាន​ចំណាប់​អារម្មណ៍​ចង់​បញ្ជូន​កូនប្រុស​ស្រី​សិក្សា​ជំនាញ​ខាង​លើ អាច​ទាញ​យក​សេចក្តី​ជូន​ដំណឹង និង​ពាក្យសុំប្រឡង​តាម​បណ្តាញ​សង្គម​របស់​ សាលា​មធ្យមវិចិត្រ​សិល្បៈ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ រហូត​ដល់​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ២០១៨ ឯ​ការ​បរិច្ឆេទ​ប្រឡង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

កន្លែង​ចែក​ចាយ និង​ទទួល​ពាក្យ នៅ​សាលា​មធ្យម​វិចិត្រ​សិល្បៈ បឹងបាយ៉ាប ស្ថិតនៅវិថីបណ្ឌិត ម៉ុង ឬទ្ធី (១៩២៨) ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទាក់ទងលេខ​៖ ០១២ ៨៩០ ៧៩៧ / ០៩២ ១៩៧ ៥៩១ / ០១១ ២៥១ ៩៨៧៕

អត្ថបទ៖ ដេត ធន្នី

មតិយោបល់