• 2018-08-15 09:23:44
  • ជីវិតតារា

រឿងក្តី វ៉ាន់ នីឡា​ និងអតីតគូស្នេហ៍ នៅតែគ្មានតម្រុយក្រោយចូលតាមដីកាកោះសារជាថ្មី

  • 2018-08-15 09:23:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រី កញ្ញា​ វ៉ាន់ នីឡា ដែលឈ្មោះពិត សុខ ចិន្តា បានផ្អាកការងារសិល្បៈអស់រយៈពេលជាយូរណាស់មកហើយដែរ ក្រោយមានបញ្ហារឿងក្តីក្តាំជាមួយអតីតគូស្នេហ៍។

មកទល់ពេលនេះរឿង​ក្តី​ក្តាំង​របស់អតីតតារាចម្រៀងរូប​នេះ​ជាមួយនឹង​អតីតគូស្នេហ៍ លោក គុយ សិទ្ធិ​ស័​ក្ដិ ហាក់​គ្មាន​អ្វី​ជាលទ្ធ​ផល​នោះទេ ខណៈរូបនាង និងលោក សុខ ជំនោរ ជាបងប្រុសនៅតែបន្តប្រកាសចង់បានយុត្តិធម៌ជារឿយៗ។​

វ៉ាន់ នីឡា និងគូស្នេហ៍ កាលនៅត្រូវគ្នា

អតីតតារាចម្រៀងស្រស់សោភា​រូបនេះបាន​ឲ្យដឹងថា រូបនាងមិនសប្បាយចិត្តនោះទេ​ ព្រោះ​តាំង​ពី​សាល​ក្រម​តុលាការប្រកាស​រហូ​តកដល់​ពេល​នេះ​រយៈពេល១ឆ្នាំហើយ រូបនាង​មិន​ទាន់បាន​ទទួលសំណង​ជាប្រាក់​នៅឡើយ ចំណែកជន​ល្មើសនៅក្រៅ​ឃុំ​ទៀត។ នីឡាបន្តថា ពេល​ដែល​ខ្លួន​បាន​ទៅ​បង្ហាញ​មុខ​នៅ​តុលាការព្រឹកមិញនេះ គឺ​បាន​ត្រឹម​តែស្តាប់​ការលើកឡើងពី​មេធាវីថា កូន​ក្តី​​មាន​បញ្ហា​សំខាន់ក្នុង​គ្រួសារ​មិន​បាន​ចូល​មកដោះ​ស្រាយ​ទៅវិញ។ "សាល​ក្រមកាត់ក្តីឲ្យ គុយ សិទ្ធិ​សក្តិ ជាប់ពន្ធនាគារ ចំនួន ១ ឆ្នាំ និងសំណង​ជំ​ងឺ​​ចិត្ត ២០០ លាន រៀល បន្ទាប់ពីប្រកាសហ្នឹងម៉ោ ខ្ញុំអត់បានទទួលផលអីទេ រហូតដល់ថ្ងៃនេះ ថ្ងៃខែឆ្នាំដដែល ខ្ញុំចូលសាលាឧទ្ធរណ៍ ប៉ុន្តែគេលើកថ្ងៃវិញ ខ្ញុំអត់ដឹងខាងតុលាការលើកថ្ងៃដល់ពេលណា ថ្ងៃខែឆ្នាំណាទេ គឺខ្ញុំអត់ហ្មង"។

វ៉ាន់ នីឡា បញ្ជាក់ថា រូប​នាង​ត្រូវ​ការនៅ​ពេល​នេះ​គឺសុំ​រក​យុត្តិធម៌ចំពោះ​ខ្លួន​ឯង​ និងការ​បញ្ចប់​បញ្ហា​មិន​មែន​អ្នក​ប្រព្រឹត្ត​ល្មើស​ត្រូវ​នៅក្រៅ​ឃុំ​យ៉ាង​រីក​រាយ​បែប​នេះ​ ព្រោះ​នាង​ក៏ត្រូវ​បាត់​បង់​ម្ចាស់​ការ​ និងទំនុក​ចិត្ត​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន​ តើ​ច្បាប់​អាច​ជួយ​ការ​ពារ​នាង​បាន​ដែរ​ទេបើ​បែប​នេះ?

រូបភាព៖ ផ្តល់សិទ្ធិដោយ៖ វ៉ាន់ នីឡា

អត្ថបទ៖ សិរីរត្នន៍

មតិយោបល់