• 2018-08-15 08:54:52
  • ព័ត៌មាន

តារាសម្ដែង ម៉ា នីកា មានបញ្ហាច្រមុះគួរឲ្យខ្លាច(វីដេអូ)

  • 2018-08-15 08:54:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​តារា​សម្ដែង​ ម៉ា នីកា បាន​Live វីដេអូ​រៀប​រាប់​ពី​ទុក្ខ​លំបាក​បណ្ដាល​ឲ្យ​នាង ហើម​និង​ចេញ​ឈាម​តាម​ច្រមុះ​ពិបាក​ដក​ដង្ហើម។

ក្នុង​វីដេអូ​ Live ម៉ា នីកា ថា​ មុន​​ដំបូង​ឡើយ​​​នាង មាន​បញ្ហា​អាល័ក្ស​ស៊ី​ច្រមុះ​យូរ​ហើយ អត់​បាន​ទៅ​​រក​គ្រូ​ពេទ្យ​ព្យាបាល​ ក៏​បណ្ដាល​ឲ្យ​ឈឺ​ក្បាល​វិល​មុខ​អស់​កម្លាំង​​ល្ហិតល្ហៃ​ដៃ​ជើង​ ដោយ​មិន​ដឹង​ខ្លួន និង​ធ្វើ​ឲ្យ​មាន​ខ្ទុះ​​ជា​ច្រើន​ក្នុង​ច្រមុះ។

បន្ថែម​ពី​នេះ​ ម៉ា នីកា ក៏​បាន​អំពាវនាវ​ដល់​ពុក​ម៉ែ​បង​ប្អូន​​មួយ​ចំនួន​បើ​ជួប​បញ្ហា​អាល័ក្ស​ស៊ី​ច្រមុះ​ដូច​ គួរ​ប្រញាប់​​ប្រញាល់​ទៅ​ព្យាបាល​​កុំ​ទុក​​នៅ​យូរ​ឆ្នាំ​​ នាំ​ឲ្យ​ខាត​បង់ពេល​វេលា​ និង​ចំណាយ​ថវិកា​អស់​ច្រើន​​ដូច​រូប​នាង។

ទស្សនា​វីដេអូខាងក្រោមនេះ៖

រូបថត៖ ពីហ្វេសប៊ុក ម៉ា នីកា

​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់