• 2018-08-15 23:20:00
  • ព័ត៌មាន

ផលិតកម្ម​ SM ប្រកាសឈ្មោះក្រុមតារាត្រូវ Comeback ក្នុង​ពេល​ឆាប់ៗ

  • 2018-08-15 23:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ Red Velvet និង​ Super Junior D&E បញ្ចប់​ការ​ផ្សព្វផ្សាយ​បទ​ថ្មី​របស់​ខ្លួន​ ក៏​នឹង​ដល់​វេន​ក្រុម​ផ្សេង​ទៀត​របស់​ផលិតកម្ម​ SM បង្ហាញ​ខ្លួន​ម្ដង​ដែរ។

ផលិតកម្ម​យក្ស​កូរ៉េ​មួយ​នេះ​បាន​បង្ហាញ​ព័ត៌មាន​ខ្លះ​ពី​ដំណើរ​វិល​មក​វិញ​របស់​ក្រុម​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ខ្លួន​តា​លំដាប់​លំដោយ។ ក្នុង​រួម​មាន៖ NCT Dream, Girls' Generation, EXO, NCT 127, Taeyeon, Red Velvet (អាលប៊ុម​តូច) និង​ NCT China។

ផ្អែក​តាម​ផលិតកម្ម​ដដែល​ បាន​ឲ្យ​ដឹង​ថា​ នេះ​គឺ​ជា​តារាង​កាល​វិភាគ​លក្ខណៈ​ទ្រង់ទ្រាយ​សកល​សម្រាប់​ឆមាស​ទី​ ២​ឆ្នាំ​ ២០១៨​នេះ។

ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជា​ច្រើន​មាន​ក្ដី​រីករាយ​ ដោយសារ​ឆាប់ៗ​នេះ​ពួកគេ​នឹង​បាន​ឃើញ​វត្តមាន​វិល​មក​វិញ​របស់​ក្រុម​តារា​ចម្រៀង​សំណព្វ​ចិត្ត​ខ្លួន​ហើយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់